**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោកជំទាវ ហ៊ុន កុសនី ដឹកនាំកិច្ចប្រជុំស្តីពីការជំរុញ ការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ដែលគាំទ្រហិរញ្ញប្បទានដោយអង្គការយូនីសេហ្វ

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការជំរុញ ការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ ដែលគាំទ្រហិរញ្ញប្បទានដោយអង្គការយូនីសេហ្វ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានស្នើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រង-ស្រុក ត្រូវពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយទៅលើបញ្ហាប្រឈម ដែលជាកត្តាធ្វើឱ្យមានភាពរាំងស្ទះក្នុងការអនុវត្តសកម្មភាពការងារ ដោយសារតែកន្លងមកនេះ យើងទាំងអស់គ្នាកំពុងរវល់លើកិច្ចការងារជាច្រើនដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង កិច្ចការងារផ្សេងៗទៀតជាច្រើនផងដែរនៅមូលដ្ឋាន។

លោកជំទាវបានបញ្ជាក់ថា គម្រោងសកម្មភាពដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២២ មកដល់ពេលនេះ មិនទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយ មិនថាថ្នាក់ខេត្ត ឬថ្នាក់ក្រុង-ស្រុកឡើយ ដោយមើលឃើញបែបនេះទើបក្រសួងបានចេញ នូវលិខិតលេខ ១២២ លស/អ.រ.ប ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ដើម្បីជម្រុញឱ្យរាជធានី-ខេត្ត ពន្លឿនក្នុងការអនុវត្តសកម្មភាពទាំងនោះ ព្រោះថាថវិកាដែលគាំទ្រនូវសកម្មភាពទាំងនេះគឺមានរយៈពេលកំណត់ បើយើងមិនបានអនុវត្តទេ នោះថវិកាទាំងនេះ នឹងត្រូវបង្វិលទៅឱ្យគេវិញ។

លោកជំទាវអភិបាលបាលរងខេត្ត បានលើកឡើងថា ចំពោះសកម្មភាពណាដែលយើងគិតថាលំបាកក្នុងការអនុវត្ត ឬលំបាក់ក្នុងការទូទាត់យើងនឹងពិភាក្សាគ្នារកដំណោះស្រាយរួមគ្នាមួយ ជាពិសេសយើងនៅមានក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ក្រសួងជាអ្នកចាំជួយគាំទ្រ ដូចនេះអ្វីដែលសំខាន់នោះគឺនៅសល់តែការតាំងចិត្ត ឬការផ្តាច់ជ្ញាចិត្តក្នុងការអនុវត្តវាតែប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ក៏បានជំរុញដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តខិតខំចូលរួមសហការអនុវត្តជាមួយលេខាធិការដ្ឋានកូវីដ-១៩ខេត្ត និងក្រុមការងារសេវាសង្គមខេត្ត លើសកម្មភាពប្រមូលជនងាយរងគ្រោះនានានៅក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ និងត្រូវចុះបង្វឹកជាប្រចាំដល់ឃុំ-សង្កាត់ លើការអនុវត្តមុខងារវិស័យសេវាសង្គមនៅថ្នាក់ឃុំ-សង្កាត់ ទៅលើការគាំទ្រផ្នែកបច្ចេកទេស លើការបញ្ចូលគម្រោងសេវាសង្គមទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ-សង្កាត់ ឬការបញ្ចូលសកម្មភាពសេវាសង្គមទាំងនោះទៅក្នុងទម្រង់ថវិការបស់រដ្ឋបាលឃុំ-សង្កាត់ ជាដើម។

គួបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកណ្តាល ក្នុងឆ្នាំ២០២២នេះ បានទទួលថវិកាគាំទ្រពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើការគាំទ្រផែនការសកម្មភាព និងថវិកា ស្តីពីការគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម ដែលក្នុងនោះប្រើប្រាស់ទៅលើសកម្មភាពរួមមាន៖ គាំទ្ររដ្ឋបាលខេត្ត ដើម្បីវិភាគស្ថានភាព និងរៀបចំកម្មគម្រោងអាទិភាពដាក់ចូល ក្នុងកម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្ត្រថវិកាខេត្ត២០២១-២០២៣ ។ គាំទ្ររដ្ឋបាលខេត្ត ដើម្បីតាមដាន និងសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩ ។ គាំទ្ររដ្ឋបាលខេត្ត ដើម្បីគាំទ្រដល់ជនងាយរងគ្រោះ(ជនក្រីក្រ និងជនពិការ) ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ តាមរយៈការរៀបចំក្រុមចល័តដើម្បីទៅដល់ប្រជាពលរដ្ឋ ឬដឹកជញ្ជូនពួកគេទៅកាន់កន្លែងចាក់ថ្នាំ ឬអនុវត្តការផ្សព្វផ្សាយព័ត៌មានទំនាក់ទំនង ក្នុងតំបន់ពិបាកទៅដល់តំបន់ដាច់ស្រយ៉ាល។ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ណែនាំ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។ គាំទ្រឃុំសង្កាត់ ក្នុងការរៀបចំថវិកាសម្រាប់ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។ គាំទ្រការសាកល្បង ទទួលស្គាល់កម្មវិធីពានរង្វាន់សេវាសង្គម ។ គាំទ្រដល់ក្រុងស្រុក និងឃុំសង្កាត់ ដើម្បីអនុវត្ដសៀវភៅណែនាំការអនុវត្តសេវា សង្គម និងគោលការណ៍ណែនាំចំណាយសង្គមនៅថ្នាក់ឃុំសង្កាត់ ។ និងគាំទ្រក្រុងស្រុក សម្រាប់ផ្តល់ការបង្វឹកជាប្រចាំដល់ឃុំសង្កាត់ ៕

អត្ថបទដែលជាប់ទាក់ទង