ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជុំវិញពិភពលោក និងឯកសារជំនួយស្មារតី
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជុំវិញពិភពលោក និងឯកសារជំនួយស្មារតី ដល់ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ ។
ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ បានដាស់តឿនស្មារតី ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ត្រូវគោរព និងអនុវត្តឱ្យបាន នូវបទវិន័យ បទបញ្ជាផ្ទៃក្នុង និងលក្ខ័នន្តិកៈ ទូទៅ របស់កងយោធពលខេមរភូមិន្ទ ។ ហើយយោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារអធិបតេយ្យភាពជាតិ និងត្រូវបម្រើប្រជាជន ដោយស្មោះត្រង់ ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី ក្រើនរំលឹកដល់យោធិនទាំងអស់ បន្តអនាម័យជាប្រចាំ ការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ប្រភេទថ្មី និងជំងឺអុតស្វា ដ៏កាចសាហាវ ដោយបន្តអនុវត្តតាមប្រសាសន៍ ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ជាចុងក្រោយ ឧត្តមសេនីយ៍ត្រី លឹម សុវណ្ណ នាយសេនាធិការរង យោធភូមិភាគទី៥ បានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដែលបានបំពេញ នូវតួនាទី ភារកិច្ចតាមផែនការថ្នាក់លើ ខិតខំការពារជាតិ មាតុភូមិ និងការពារសុខសុវត្ថិភាពរបស់ បងប្អូនប្រជាពលរដ្ឋ ៕