**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រជាពលរដ្ឋរងផលប៉ះពាល់ការឈូសឆាយនៅក្បែព្រលានយន្តហោះខេត្តកណ្តាល ស្នើប្រមុខដឹកនាំក្រសួងពាក់ព័ន្ធស៊ើបអង្កេតលើករណីរំលោភបំពាន និងការឈូសឆាយដីធ្លី

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋសំណូមពរដល់ប្រមុខថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធនានា បើកការស៊ើបអង្កេតឯករាជ្យលើការបំពេញមុខងាររបស់មន្ត្រីសាធារណៈដែលមានជាប់ពន្ធ័នឹងការរំលោភបំពាន ការឈូសឆាយដីធ្លី។

តាមប្រភពពីប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងសង្កាត់ព្រែកហូរ ក៏ដូចប្រ ជាពលរដ្ឋដែលរងគ្រោះដោយសារគម្រោងអភិវឌ្ឃន៍ព្រលានយន្តហោះបានឲ្យដឹងថា នាពេលថ្មីៗនេះ សកម្មភាពឈូសឆាយដីប្រជាពលរដ្ឋពីសំណាក់ជនខិលខូ ចសហការគ្នាឃុ បឃិតជាមួយមន្ត្រីជាប្រព័ន្ធ មានសកម្មភាពកាន់តែខ្លាំងឡើងទាំងយប់ទាំងថ្ងៃដោយឈូសផ្ទះ បូមចាក់ដីលិចលង់ផ្ទះសម្បែង លំនៅដ្ឋាន ភោគផលដំណាំ និងចូលទន្ទ្រានរំលោ ភចូលកាន់កាប់ដោយមិនញញើតនឹងច្បាប់ អាងមានមន្ត្រីថ្នាក់ខេត្តជួយការពារ កាងនៅពីក្រោយការរំលោភបំពាននេះ។

បើតាមប្រជាពលរដ្ឋបានថ្លែងឲ្យដឹងថា ចាប់តាំងពីមានការធ្វើព្រលានថ្មីមក ពួកគាត់ពុំដែលឃើញអាជ្ញាធរណាមកប្រាប់ពួកគាត់ ឬជូនដំណឹងប្រកាសដល់ពួកគាត់ ឲ្យយល់ច្បាស់ពីគម្រោងការធ្វើផ្លូវ ពន្យល់ពីផលប៉ះពាល់ និងស្វែងរកដំណោះ ស្រាយម្តងណាឡើយ មានតែលឺពាក្យគំរាមឲ្យពួកគាត់ចាកចេញ បើមិនចេញឈូសយក ហើយចង់ប្តឹងទៅព្រះឥន្ឌក៏ពួកនោះមិនខ្លាចដែរ ហើយសព្វថ្ងៃនេះរស់នៅទីនោះដោយ ភាពភ័យខ្លាច មានការគំរាមកំហែងពីក្រុមហ៊ុនព្រលាន បុគ្គលិកព្រលាន ទោះបីខ្លួន ទៅពឹងពាក់អាជ្ញាធរភូមិ ឃុំ ស្រុក រហូតដល់ខេត្ត តែពួកគាត់ហាក់មិនខ្វល់នឹងពួកគាត់ ហើយថែមទាំងជួយការពារឬកាងសកម្មភាពខុសច្បាប់ និងការពារជនខិលខូច ដែលរំលោភបំពានដីធ្លីពួកគាត់ថែមទៀត យើឲ្យពួកគាត់រំពឹងអ្នកណាបើអាជ្ញាធរធ្វើបែប នេះទៅហើយ ហើយមានតែសម្តេចតេជោ ហ៊ុន សែន ដែលជាទីពឹងរបស់ប្រជា ពលរដ្ឋចុងក្រោយបង្អស់ ដែលអាចជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ជាជនរងគ្រោះ ដែលកន្លងមកពត៌មានពិតពីការរំលោភបំពានដីធ្លី ការឈឺចាប់ របស់ពួកគាត់ ត្រូវបានបំបិតចោល ហើយពួកគាត់មិនដឹងទៅទីពឹងអ្នកណា។

ប្រជាពលរដ្ឋសំណូមពរដល់ប្រមុខថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធនានា បើកការស៊ើបអង្កេតឯករាជ្យលើការបំពេញមុខងាររបស់មន្ត្រីសាធារណៈដែលមានជាប់ពន្ធ័នឹងការរំលោភបំពាន ការឈូសឆាយដីធ្លីយ៉ាងអនាធិបតេយ្យ និងបង្កើតគណៈកម្មា ការរបស់ថ្នាក់ជាតិដោះស្រាយសំណង និងផលប៉ះពាល់ ប្រសិនបើប៉ះចំដីធ្លីផ្ទះសំបែង ផលដំណាំរបស់ពួកគាត់ ដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ ដែលសព្វថ្ងៃពួកគាត់អស់ជំនឿលើអាជ្ញាធរដែនដី ដែលមិនបានបម្រើនិងការពារពួកគាត់ បែរជាឃុបឃិតការពារជនខិលខូចដែលទៅរំលោភដីធ្លីពួកគាត់ជាថ្នូរនឹងផលប្រយោជន៍ និងលាភសក្ការៈទៅវិញ ក្រោមលេសពាក្យថាអភិវឌ្ឍន៍ តែប្រជាពលរដ្ឋសាទរ និងសប្បាយចិត្ត បើការអភិវឌ្ឍន៍នោះពិតប្រាកដ ដោះស្រាយសំណងសមរម្យ ធ្វើតាមនីតិវិធីច្បាប់ និងមានយន្តការដោះស្រាយដោយយុត្តិធម៌ ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន តែងតែអនុវត្តន៍កន្លងមក។

បើតាមមតិប្រជាពលរដ្ឋសំដែងការហួសចិត្តចំពោះអភិបាលខេត្តដែលពេលថ្មីៗនេះ បានចេញលិខិតជូនដំណឹងអំពីការសាងសង់ផ្លូវទៅកាន់ប្រលានយន្តហោះថ្មី លេខ10 70សជណ ចុះថ្ងៃទី09 ខែសីហា ឆ្នាំ2022 ជូនដំណឹងឲ្យប្រជាពលរដ្ឋចូលរដ្ឋសហការ ហើយនឹងដោះស្រាយទូទាត់សំណងបើមានផលប៉ះពាល់ ក្នុងខណៈដែលពួកគាត់ពុំបានដឹង ឬក៏មានអាជ្ញាធរណាមកប្រកាសផ្សព្វផ្សាយប្រាប់ឲ្យពួកគាត់បានដឹងអំពីគម្រោងធ្វើផ្លូវ ឬមានការដោះស្រាយផលប៉ះពាល់ ឬទទួលបានសំណងម្តងណាឡើយ ។

ប្រជាពលរដ្ឋនិយាយបន្ថែមថា លោកអភិបាលខេត្តហាក់បីចេះច្បាប់តែធ្វើមិនចេះច្បាប់ អាងអំណាចដោយមិនខ្លាចក្រែងច្បាប់ ប្រើប្រាស់តួនាទី ចង់ចេញលិខិ តរដ្ឋបាលអ្វីស្រេ ចតែអំពើចិត្ត មិនយកច្បាប់មកអនុវត្តន៍ ដែលខ្លឹមសារលិខិតនោះគឺផ្ទុយនឹ ងច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រាទី44 ចែងអំពីសិទ្ធិជាកម្មសិ ទ្ធិស្របច្បាប់មិនមានអ្នក ណារំលោ ភបាន និងត្រូវការពារដោយច្បាប់ និងច្បាប់អាស្សា មិករណ៍មាត្រាទី4 ដែលចែងអំពីការទូទាត់ សំណងជាមុន សមរម្យ និងយុត្តិធម៌ មុននឹងធ្វើការដកហូតកម្មសិទ្ធិឯកជនពីប្រជា ពលរដ្ឋមកឱ្យក្រុមហ៊ុនអភិវឌ្ឍន៍៕

អត្ថបទដែលជាប់ទាក់ទង