សិក្ខាសាលាផ្សព្វផ្សាយ ការប្រកួតស្នាដៃគំនូរកុមារ ក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន”
ភ្នំពេញ៖ សិក្ខាសាលាផ្សព្វផ្សាយ ការប្រកួតស្នាដៃគំនូរកុមារ ជូន ដល់ មន្ទីរអប់រំ យុវជន និង កីឡា ទាំង២៥រាជធានី-ខេត្ត ត្រូវ បាន រៀបចំឡើងក្នុងគោលបំណង ត្រៀម រៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលកំពុងសិក្សានៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ និងឯកជន ក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ដើម្បី អបអរសាទរ ដល់ ពិធីសម្ពោធ ជាផ្លូវការនៃ មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា ។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ខាងលើជាព្រឹត្តការណ៍អមរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ឆ្នាំ២០២២ ក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។