ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៥ ខែសីហា ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំការងារ និងចុះពិនិត្យតាមបណ្តាអង្គភាព ចំណុះតំបន់ប្រតិបត្តិការសឹករងមណ្ឌលគីរី យោធភូមិភាគទី១ កងទ័ពជើងគោក ។

