មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បន្តដាក់ចេញបទបញ្ជាដល់គ្រប់បណ្តាកងឯកភាពចំណុះ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការដើរល្បាតត្រួតពិនិត្យ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ខ្ចៅ សម្បត្តិ មេបញ្ជាការ វរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានបង្កើនការយកចិត្ដទុកដាក់ក្នុងការចេញល្បាតត្រួតពិនិត្យនៅតាមខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ គ្រប់ចំណុចគោលដៅដែលបានកំណត់ដើម្បីតាមដាន និងក្តាប់ឲ្យបាននូវសភាពការណ៍ព្រំដែន ព្រមទាំងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធផ្សេងៗ ក៏ដូចជាការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ កុំឲ្យកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន។
ក្នុងនោះដែរលោកមេបញ្ជាការ វរសេនាតូចលេខ១ ក៏បានដាក់បទបញ្ជាដល់មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូចដែលកំពុងឈរជើងតាមខ្សែរបន្ទាត់ព្រំដែនត្រូវបង្កើនទំនាក់ទំនងល្អទាំងក្នុងជំនួបពិភាក្សា និងការដោះស្រាយបញ្ហាដែលកើតឡើងនៅតំបន់ព្រំដែនជាមួយកងទ័ពថៃ ត្រូវធ្វើដោយសន្តិវិធីដើម្បីរក្សាឲ្យបាននូវស្ថិរភាព សុវត្ថិភាព និងសន្តិភាព ហើយបានដាស់តឿនក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តតាមវិធានរបស់សម្តេចតេជោគឺ ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំផងដែរ៕