**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឧត្តមសេនីយ៍ទោ សោម ស៊ុន៖ កងទ័ពត្រូវតែស្មោះត្រង់ ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាជន ដោយឥតលក្ខខណ្ឌ


ភ្នំពេញ៖ ក្នុងអង្គប្រជុំបូកសរុបលទ្ធផលការងារអប់រំចិត្តសាស្រ្ត ពង្រឹងវិន័យ តួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ប្រចាំខែសីហា និងដាក់ចេញទិសដៅប្រចាំខែកញ្ញា ឆ្នាំ២០២២ នាថ្ងៃទី១៥ សីហានេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងថា យោធិន គ្រប់ រូប ត្រូវស្មោះតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ អធិតេយ្យភាពជាតិ និងត្រូវបម្រើប្រជាជន ដោយស្មោះត្រង់និងដោយឥតលក្ខខណ្ឌ។

លោកវរសេនីយ៍ទោ នួន គឹមអាង នាយលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារបូកសរុបលទ្ធផលការងារអប់រំចិត្តសាស្ត្រ និង ពង្រឹង វិន័យ តួនាទី ភារកិច្ច របស់ កងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការអនុវត្តបានប្រចាំខែសីហា លើការងារអប់រំចិត្តសាស្ត្រ ពង្រឹងវិន័យ តួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលបានអនុវត្តកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ដោយ យោធិនគ្រប់រូបមានមនសិការស្នេហាជាតិ ឆន្ទៈមោះមុត ក្នុងការគោរពវិន័យ ការចាត់តាំង និង បាន បំពេញ តួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានប្រសូត្រចេញពីការបោះឆ្នោតនិងបានអាននូវទិសដៅសម្រាប់អនុវត្តបន្តប្រចាំខែកញ្ញា ឆ្នាំ២០២២ ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សាបំពេញបន្ថែម ផងដែរ ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រនិងច្បាប់ បានមានមតិអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងផ្នែកជំនញការងារអប់រំចិត្តសាស្ត្រគ្រប់បណ្តាអង្គភាព ដែលបានខិតខំប្រឹងប្រែងយកអស់ចិត្ត ផ្សព្វផ្សាយ រាល់ខ្លឹមសារ ឯកសារ សេចក្តីណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល និង កងយោធពលខេមរភូមិន្ទ ជូន ដល់ យោធិន ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានល្អ ជាលទ្ធផល យោធិនគ្រប់រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មិនមានយោធិនណាម្នាក់ល្មើសវិន័យ ច្បាប់របស់រដ្ឋនិងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ឡើយ។ ហើយបានបំពេញតាមតួនាទីភារកិច្ច តាមឋានានុក្រម ដែលថ្នាក់លើបានប្រគល់ជូន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន ថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេបញ្ជាការគ្រប់កងឯកភាព នាយទាហាន ដែលបានបំពេញភារកច្ចក្នុងការងារអប់រំចិត្តសាស្ត្រ ក្នុង តួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ ហើយ យោធិន គ្រប់ រូប ត្រូវស្មោះតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ អធិតេយ្យភាពជាតិ និងត្រូវបម្រើប្រជាជន ដោយស្មោះត្រង់និងដោយឥតលក្ខខណ្ឌ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព នាយស្ថាប័នទាំងអស់ត្រូវតែខិតខំបន្តផ្សព្វផ្សាយអប់រំអំពីខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ឲ្យបាន ស៊ី ជំរៅ និង ជាប្រចាំជូនកងទ័ពជាបន្តបន្ទាប់ ដើម្បីលើកស្ទួយមនសិការស្នេហាជាតិ ឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ ថែរក្សា ឲ្យ បាន សុខ សន្តិភាព ដែល យើង កំពុង មាន សព្វ ថ្ងៃ នេះ ឲ្យ នៅ គង់វង្ស ជារៀងរហូត ។

ឧត្ដមសេនីយ៍ ទោសោម ស៊ុន រួម ទាំង កងទ័ពទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង និង ដាច់ ខាត ចំពោះបេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅអាណត្តិទី៧នៃរដ្ឋសភានៅឆ្នាំ២០២៣ខាងមុខ នេះ នឹងគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលអនាគត់ ៕

អត្ថបទដែលជាប់ទាក់ទង