លោក ណុប ដារ៉ា ឧបត្ថម្ភថវិកា ២០០ដុល្លារ សម្រាប់ព្យាបាលជំងឺក្រុមគ្រួសារ លោក យ៉ាន់ ធួក អ្នកសាព័ត៌មាននៅខេត្តបាត់ដំបង
ភ្នំពេញ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលបានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ សម្រាប់ព្យាបាលជំងឺក្រុមគ្រួសារ លោក យ៉ាន់ ធួក អ្នកសាព័ត៌មាននៅខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ក្រោយពីចេញពីមន្ទីរពេទ្យ ។
ជាមួយគ្នានោះលោក យ៉ាន់ ធូក សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តម ណុប ដារ៉ា និងលោកជំទាវ ដែលជានិច្ច ជាកាល តែងតែជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន នៅខេត្តបាត់ដំបង ដែលជួបការលំបាក និងសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ សូមជួបតែពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕