**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

បទវិភាគ៖ទុក្ខវេទនាដែលសង្កត់ធ្ងន់លើប្រជាជននៅតំបន់មជ្ឈិមបូព៌ាជាដើមលាតត្រដាងពីធាតុពិតនៃអនុត្តរភាពរបស់សហរដ្ឋអាមេរិក


កាលពីខែសីហាឆ្នាំ២០២១ សហរដ្ឋអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថានដោយមិនទទួលខុសត្រូវបានបណ្តាលឱ្យប្រជាជនអាហ្វហ្កានីស្ថានរាប់ពាន់រាប់ម៉ឺននាក់ដែលមានការភ័យខ្លាចយ៉ាងខ្លាំងបានសម្រុកចូលក្នុងព្រលានយន្តហោះកាប៊ុល ។ ប៉ុន្តែយន្តហោះដឹកជញ្ជូន C-១៧ នៃកងទ័ពអាមេរិកបានហោះឡើងដោយមិនអើពើសុវត្ថិភាពរបស់ប្រជាជន បណ្តាលឱ្យប្រជាជនជាច្រើនបានធ្លាក់ចុះពីយន្តហោះ គិតមកទល់បច្ចុប្បន្ននេះ រូបភាពដ៏ឃោរឃៅនិងជូរចត់នោះនៅតែគួរឱ្យព្រឺព្រួចដដែល ។
នេះគ្រាន់តែជាមួយជ្រុងតូចនៃករណីដែលសហរដ្ឋអាមេរិកបង្កភាពចលាចលនៅមជ្ឈិមបូព៌ានិងតំបន់ជុំវិញប៉ុណ្ណោះ ។ កាលពីថ្ងៃទី៩ខែសីហា សមាគមសិក្សាស្រាវជ្រាវសិទ្ធិមនុស្សរបស់ចិនបានចេញផ្សាយរបាយការណ៍ស្រាវជ្រាវ ដោយបានលាតត្រដាងតាមរយៈទិន្នន័យដ៏លម្អិតនិងករណីជាច្រើននូវបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរដែលសហរដ្ឋអាមេរិកបានប្រព្រឹត្តនៅមជ្ឈិមបូព៌ានិងតំបន់ជុំវិញ ក្នុងនោះ បូករួមទាំងការបង្កសង្គ្រាម សម្លាប់រង្គាលជនស៊ីវិល អនុវត្តផ្តេសផ្តាសនូវការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងបង្ក “ការប៉ះទង្គិចអរិយធម៌”ជាដើម ។ ប្រការទាំងនេះបាននាំឱ្យពិភពលោកឃើញច្បាស់ម្តងទៀតថា សហរដ្ឋអាមេរិកគឺជាអ្នកបំផ្លាញដ៏ធំបំផុតនៅបណ្តាប្រទេសមូស្លឹម ។
ក្នុងរយៈពេលជាង២៤០ឆ្នាំបន្ទាប់ពីបានបង្កើតឡើងកាលពីឆ្នាំ១៧៧៦មក ពេលវេលាដែលសហរដ្ឋអាមេរិកមិនចូលរួមសង្គ្រាមគ្រាន់តែមិនដល់២០ឆ្នាំប៉ុណ្ណោះ ។ តាមស្ថិតិនៃទស្សនាវដ្តី 《Smithsonian》 របស់សហរដ្ឋអាមេរិកឱ្យដឹងថា ចាប់ពីឆ្នាំ២០០១មក សង្គ្រាមនិងសកម្មភាពយោធាដែលសហរដ្ឋអាមេរិកបានបំផុសដោយយក “ការប្រឆាំងនឹងភេរវកម្ម”ធ្វើជាលេសបានគ្របដណ្តប់ប្រទេសចំនួន៤០ភាគរយលើពិភពលោក ។ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ការបំផុសសង្គ្រាមរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យមនុស្សជាង៨សែននាក់ស្លាប់ ក្នុងនោះ ប្រហែល៣សែន៣ម៉ឺន៥ពាន់នាក់គឺជាជនស៊ីវិល ។
ប្រសិនបើនិយាយថា សង្គ្រាមហាក់ដូចជា “បាញ់សម្លាប់តែម្តង”ចំពោះប្រជាជនមជ្ឈិមបូព៌ានិងតំបន់ជុំវិញ នោះ ការដាក់ទណ្ឌកម្មក៏ជាការធ្វើទារុណកម្មរយៈពេលវែងចំពោះពួកគេដែរ ។ គិតមកទល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែបង្កករូបិយប័ណ្ណបម្រុងចំនួនរាប់ពាន់លានដុល្លារអាមេរិកនៃធនាគារកណ្តាលអាហ្វហ្កានីស្ថាន បណ្តាលឱ្យសេដ្ឋកិច្ចអាហ្វហ្កានីស្ថានស្ថិតក្នុងភាពជាប់គាំងនិងបាក់រលំ ។
ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានបំផ្លាញបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនៃមជ្ឈិមបូព៌ាព្រមទាំងចាប់ឃុំនិងធ្វើទារុណកម្មយ៉ាងឃោរឃៅតាមតែទំនើងចិត្តទៅលើជនជាតិមូស្លឹមផងដែរ ។ តាមការសិក្សាស្រាវជ្រាវនៃគម្រោង “Costs of War” នៃសកលវិទ្យាល័យ Brown របស់សហរដ្ឋអាមេរិកឱ្យដឹងថា បន្ទាប់ពីកើតហេតុការណ៍ភេរវកម្ម ១១កញ្ញា សហរដ្ឋអាមេរិកបានបង្កើត “គុកខ្មៅ”នៅបរទេសដោយយក “ការប្រឆាំងនឹងភេរវកម្ម”ធ្វើជាលេស ដែលពាក់ព័ន្ធនឹងប្រទេសនិងតំបន់យ៉ាងហោចណាស់៥៤ ដើម្បីចាប់ខ្លួនមនុស្សរាប់សែននាក់ដែលបូករួមទាំងជនជាតិមូស្លឹម ស្ត្រីនិងមនុស្សមិនទាន់ពេញវ័យ ។
បទឧក្រិដ្ឋដែលសហរដ្ឋអាមេរិកបានប្រព្រឹត្តនៅមជ្ឈិមបូព៌ាជាដើមពិតជាមានច្រើនរាប់មិនអស់ទេ ហើយអាចបង្ហាញថា វាជា “អ្នកបំផ្លាញកិច្ចការសិទ្ធិមនុស្សពិភពលោកដ៏ធំបំផុត” ។ ការរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈពេលយូរអង្វែងរបស់ប្រទេសនិងប្រជាជនមជ្ឈិមបូព៌ានិងតំបន់ជុំវិញបានលាតត្រដាងយ៉ាងច្បាស់លាស់នូវធាតុពិតនៃអនុវត្តរភាពរបស់សហរដ្ឋអាមេរិក និងភាពក្លែងក្លាយនិងភាពបោកបញ្ឆោតនៃ “ប្រជាធិបតេយ្យបែបអាមេរិក”និង “សិទ្ធិមនុស្សបែបអាមេរិក” ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគួរតែស៊ើបអង្កេតចំពោះទង្វើបំពានសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ ហើយបទឧក្រិដ្ឋដែលអាមេរិកបានធ្វើនៅតំបន់មជ្ឈិមបូព៌ាជាដើមចាំបាច់ត្រូវតែជម្រះបញ្ជី ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង