ឯកឧត្ដម សុខ សូកេន ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី ACD ដែលដឹកនាំដោយព្រះរាជាណាចក្របារ៉ែន តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុក កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី (Asia Cooperation Dialogue – ACD) កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី ACD ដែលដឹកនាំដោយព្រះរាជាណាចក្របារ៉ែន តាមប្រព័ន្ធវីដេអូ ។
កិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងស៊ីជម្រៅពីនីតិវិធីក្នុងការប្ដូរវេនប្រធានអង្គប្រជុំ ACD និងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី ACD លើកទី១៨ ដែលគ្រោងនឹងរៀបចំអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (UNGA77) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។