សហរដ្ឋអាមេរិក ប្រគល់រូបចម្លាក់ ជាសម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ មកឲ្យកម្ពុជាវិញ
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានប្រគល់រូបចម្លាក់ ជាសម្បត្តិវប្បធម៌ខ្មែរចំនួន ៣០ដុំ មកឲ្យកម្ពុជាវិញ ។
យោងតាមហ្វេសប៊ុក ស្ថានទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានឲ្យដឹងថា ខណៈដែលកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន និងបណ្តារដ្ឋដែលជាសមាជិកអាស៊ាន កំពុងអបអរខួបអនុស្សាវរីយ៍លើកទី ៥៥ឆ្នាំនៃការបង្កើតអាស៊ាន ថ្ងៃនេះកម្ពុជា និងសហរដ្ឋអាមេរិក ក៏កំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះការប្រគល់ត្រឡប់នូវសម្បត្តិវប្បធម៌ខ្មែរចំនួន៣០ដុំ ជូនប្រជាជនកម្ពុជាវិញតាមរយៈពិធីប្រគល់-ទទួល ដែលបានប្រព្រឹត្តិទៅនៅការិយាល័យរដ្ឋអាជ្ញារភាគខាងត្បូងនៃក្រុងញូយ៉ក នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។