**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តនាំយកអំណោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និងថវិកាអភិបាលអភិបាលខេត្តកំពង់ធំ សម្រាប់ជួសជុលផ្លូវនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសហការី អមដំណើរដោយលោក កាន់ សាឡន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងថវិកាឧបត្ថម្ភរបស់ឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភជូន អាជ្ញាធរឃុំភូមិ ដើម្បីជួសជុលផ្លូវធ្វើដំណើរបណ្ដោះអាសន្នក្នុងរដូវភ្លៀងធ្លាក់នេះ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងត្រូវដំណើរការសាងសង់ផ្លូវ ចាក់កៅស៊ូដោយត្រូវឆ្លងកាត់នៅឃុំបន្ទាយស្ទោង ក្នុងរដូវប្រាំងឆ្នាំ២០២២ ខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរមានភាពងាយស្រួល ។

តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ក្រសួងធ្វេីយ៉ាងណនៅដើមរដូវប្រាំងខាងមុខនេះ សូមមេត្តាបញ្ជូនគ្រឿងចក្រ អោយបានរួសរាន់ ដើម្បីដំណើរការសាងសង់ផ្លូវនេះជូនបងប្អូន ឲ្យបានដំណើរការប្រេីប្រាស ដោយសារបងប្អូនជួនការលំបាកក្នងការធ្វើដំណើរជាច្រើនឆ្នាំកន្លងមកហើយ។

ជាមួយមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូម មេត្តាយោគយល់អធ្យាស្រ័យនិងអត់ធ្មត់ មួយរយៈពេលខ្លីទៀតដើម្បីរង់ចាំដំណេីរការសាងសង់ផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាម ផែនការ ដែល បាន គ្រោង ទុក ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតទាំងពីរភូមិគឺភូមិស្រោមដែកចំនួន១០គ្រួសារ និងភូមិបន្ទាយស្ទោងចំនួន១០គ្រួសារ សរុប២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករនិងគ្រឿងឧបភោគបរិភោគមួយចំនួន ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកថវិកាចំនួនពីរលានរៀល ដែលជាអំណោយរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រគល់ ជូនអាជ្ញាធរឃុំ ភូមិ ដំណើរការជួសជុល កែលម្អផ្លូវជាបណ្ដោះអាសន្ន ដើម្បីធ្វើយ៉ាងណាឲ្យបងប្អូនបានធ្វើដំណើរមានភាពងាយស្រួល ទម្រាំមានការសាងសង់ផ្លូវនៅក្នុងរដូវប្រាំងឆ្នាំ២០២២ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង