គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៧ សីហា បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់
ភ្នំពេញ៖ ពេលបើកបរគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បណ្តាល ឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់) របួសធ្ងន់ ១០នាក់ (ស្រី ៥នាក់) របួសស្រាល ៧នាក់ (ស្រី ១នាក់) ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី៧ ខែសីហា បានបញ្ជាក់ថាគ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១០លើក៕