ទំនប់ម្លេច បានក្លាយគោលដៅទេសចរណ៍ធម្មជាតិ ដ៏សែនមនោរម្យមួយ ក្នុងស្រុកជុំគិរី
ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងតាមរយៈហ្វេសប៊ុកថា ទំនប់ម្លេច បានក្លាយគោលដៅទេសចរណ៍ធម្មជាតិ ដ៏សែនមនោរម្យមួយ ក្នុងស្រុកជុំគិរី ខេត្តកំពត។
សហគមន៍តំបន់ការពារធម្មជាតិ ត្រូវបានលើកទឹកចិត្តអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ប្រកបដោយនិរន្តរភាពបរិស្ថាន ធានានូវប្រតិបត្តិការសេដ្ឋកិច្ច ដល់អ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានឱកាសរកប្រាក់ចំណូល កាន់តែប្រសើរ៕