**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន។

ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងដល់ប្រជាជនកម្ពុជា ដែលបានសំដែងមរណទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់ឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ។ ឯកឧត្តមបានមានប្រសាសន៍ថា នេះគឺជាកាយវិការដ៏ប្រពៃបំផុតរបស់កម្ពុជា ប្រកបដោយក្តីគោរពគោរព និងក្តីស្រឡាញ់។ ឯកឧត្តមបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាម៉ា អោយត្រឡប់មករកភាពប្រក្រតីវិញ ។
ឯកឧត្តមក៏បានសម្ដែងនូវការអបអរសាទរ ចំពោះភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏បានសម្ដែងនូវក្តីរីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលឯកឧត្តមគិតថា ជាទំនាក់ទំនងមួយដែលស្ថិតនៅលើគន្លងមួយដែលល្អបំផុត ក្នុងន័យនេះ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមនឹងបន្តកិច្ចសហការ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ហើយធ្វើយ៉ាងណាជំរុញទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយនឹងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ការជំរុញអ្នកវិនិយោគជប៉ុនឲ្យមកវិនិយោគនៅកម្ពុជា រួមទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ថ្នាក់ដឹកនាំ គឺអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo Abe ដែលជាមិត្តដ៏ល្អរបស់កម្ពុជាផង និងជាមិត្តល្អរបស់សម្ដេចផង។ សម្ដេចតេជោបានមានប្រសាសន៍ថា ការបាត់បង់ឯកឧត្តម Shinzo Abe គឺសម្ដេចមានអារម្មណ៍ដូចគ្នាទៅនឹងការបាត់បង់បងប្រុសរបស់សម្ដេចផងដែរ ដែលវាហាក់បីដូចជាលឿនពេក ដែលធ្លាប់បានធ្វើការរួមគ្នា ហើយឯកឧត្តម Abe បានធ្វើការជាមួយកម្ពុជា និងមានស្នាដៃជាច្រើន រួមទាំងជាមួយអាស៊ានមេគង្គផងដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានយល់ស្របចំពោះការវាយតម្លៃ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងកម្ពុជា និងជប៉ុន ហើយក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានផ្ដល់នូវឥណទានសម្បទានដល់គម្រោងស្ថាបនាសាងសង់កំពង់ផែក្រុងព្រះសីហនុ និងអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់នូវវ៉ាក់សាំងកូវីត-១៩ ជូនដល់កម្ពុជា ហើយការផ្ដល់វ៉ាក់សាំងនេះ ជាការចូលរួមចំណែកធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលទ្ធភាពបើកដំណើរការសេដ្ឋកិច្ចឡើងវិញផងដែរ។

ជាមួយគ្នានោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងអំពីជម្លោះនៅអ៊ុយក្រែន ដោយសម្ដេចបានមានប្រសាសន៍ថា សង្គ្រាមជារឿងមួយហើយ ការដាក់ទណ្ឌកម្មជារឿងមួយ ដែលមិនត្រឹមតែប៉ះពាល់ទៅដល់ប្រទេសរុស្ស៊ី និងឱ្យក្រែមប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់ដល់លើពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ។ ហើយទាក់ទងទៅនឹងករណីនៅប្រទេសមីយ៉ាម៉ាវិញ អ្វីដែលជាការខិតខំប្រឹងប្រែងរបស់កម្ពុជានោះ គឺក្នុងគោលបំណងដើម្បីឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមគន្លងលទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលកម្ពុជាធ្វើកន្លងមក គឺបានប្រកាន់ភ្ជាប់នូវ វិធានការ៣ សំខាន់ៗទី១គឺការកាត់បន្ថយ ឬបញ្ឈប់អំពើហិង្សា ទី២ គឺការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា និងទី៣ ការបង្កបរិយាកាសសមស្របសម្រាប់ការសន្ទនា យោបាយរវាង ភាគីពាក់ព័ន្ធទាំងអស់ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានសម្ដែងនូវការសោកស្ដាយចំពោះការកាត់ទោសប្រហារជីវិត សកម្មជនប្រឆាំង៤រូប សម្ដេចតេជោបានមានប្រសាសន៍ ថាទោះបីជាក្នុងករណីយ៉ាងណាក៏ដោយ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដើម្បីនាំប្រទេសមីយ៉ាម៉ា អោយវិលត្រឡប់មករកភាពប្រក្រតីវិញ៕

 

អត្ថបទដែលជាប់ទាក់ទង