**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព

ឯកឧត្តម អ៊ីវ លាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុមការងារឃុំបឹងព្រះ

ភ្នំពេញ៖ ឯកឧត្តម អ៊ីវ លាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងព្រះ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុមការងារឃុំបឹងព្រះ និងមានការចូលរួមពី អនុប្រធានក្រុមការងារឃុំ សមាជិកឃុំ ប្រធានក្រុមការងារភូមិ អនុប្រធាន សមាជិកភូមិ សមាជិកក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មេប៉ុស្តិ៍ មេភូមិ និងអ្នកពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំប្រចាំខែនេះ ក៏មានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារកែសម្រួល និងបំពេញបន្ថែមថ្មី នាឱកាសនោះ ឯកឧត្តម ប្រធានក្រុមការងារឃុំ បានស្វាគមន៍ និងចូលរួមអបអរសាទរចំពោះក្រុមការងារដែលទើបប្រកាស ហើយការកែសម្រួល និងបន្ថែមថ្មីនេះគឺ ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនេះ ទាំងក្រុមការងារចាស់ និងថ្មី បានសហការរួមគ្នាជាមួយក្រុមការងារមូលដ្ឋាន ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗទៀតផងដែរ។

ឯកឧត្តម ប្រធានក្រុមការងារឃុំ បានមានប្រសាសន៍លើកឡើងពីការអភិវឌ្ឍន៍ឃុំបឹងព្រះ ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បញ្ហាសុវត្ថិភាព សន្តិសុខ ក៏មានភាពប្រសើរដែរ ជាពិសេសក្នុងកំឡុងពេល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ កន្លងទៅ បានប្រព្រឹត្តទៅយ៉ាងបានល្អ រលូន ពុំមានអំពើហិង្សាណាមួយនោះទេ ឯកឧត្តម បានបន្ថែមថា សម្រាប់ការអភិវឌ្ឍន៍ គឺមិនមែនសំដៅតែទៅលើពង្រីកសាលារៀន ផ្លូវថ្នល់នោះទេ ចុះវិស័យផ្សេងៗទៀត ដូចជាកសិកម្ម សុខភាព..វិញនោះ។

ឯកឧត្តម ប្រធានក្រុមការងារឃុំ បានមានប្រសាសន៍បន្ថែមថា ក្រុមប្រឹក្សាឃុំអាណត្តិថ្មី បើតាមដឹងគឺបានកំណត់ផែនការអស់រយៈពេល ៥ឆ្នាំ នេះហើយជាផែនទីបង្ហាញផ្លូវសម្រាប់ទិសដៅការងារ ដែលត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំនេះ សូមក្រុមប្រឹក្សាឃុំ ត្រូវខិតខំសម្រេចឱ្យបានតាមផែនការដែលបានគ្រោងទុក។ ទន្ទឹមមនឹងនេះ ក្រុមប្រឹក្សាឃុំ សូមរួមគ្នា សហការធ្វើការជាមួយគ្នាដោយមិនប្រកាន់និន្នាការ ការអើសរើង ត្រូវមានគោលបំណងរួម ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា បើជាមន្ត្រីរាជការ ប្រែយ៉ាងខ្លីថាអ្នកបម្រើរាស្ត្រ បើធ្វើបាបរាស្រ្តគឺលែងជាមន្ត្រីរាជការហើយ ប្រែថាជាជនឧក្រិដ្ឋ ឬជនអាក្រក់ទៅវិញ។

ឆ្លៀតក្នងឱកាសនោះ ឯកឧត្តម ប្រធានក្រុមការងារឃុំ បានណែនាំអាជ្ញាធរពាក់ព័ន្ធជាពិសេសមេប៉ុស្តិ៍ ពង្រឹង
«គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាព ជាពិសេសករណីបញ្ហាគ្រឿងញឿន និងល្បែងចាក់ឆ្នោត ទន្ទឹមនឹងនេះ ចាំបាច់ក៏ត្រូវមានការចូលរួមពីបងប្អូនទាំងអស់គ្នាសហការជាមួយអាជ្ញាធរ តាមរយៈការរាយការណ៍ហេតុការណ៍ផ្សេងៗ ដែលបានដឹងមកអាជ្ញាធរ សុំការយោគយល់ ចូលរួមទាំងអស់គ្នា។

ឯកឧត្តម ប្រធានក្រុមការងារឃុំ ក៏បានលើកឡើងពីពួកអគតិពីក្រៅប្រទេស ជាក្រុមដដែលៗ តែងតែរិៈគន់ ភូតភរ បំពុលព័ត៌មានសព្វបែបយ៉ាងដើម្បីមហិច្ឆតាអំណាចរបស់ពួកគេ។ សព្វថ្ងៃនេះមានសុខសន្តិភាព ការអភិវឌ្ឍមានជាហូរហែរ ទោះបីជាមានផលប៉ះពាល់ពីជំងឺកូវីដ-១៩ក្ដី ហើយបន្ទាប់មកចូលដល់ជម្លោះរុស្សី-អ៊ុយក្រែនទៀត ទៅលើសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាក្តី តែកម្ពុជាអាចគ្រប់គ្រងបាន ដោយសាររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ ជាមេដឹកនាំដ៏ឈ្លាសវៃ៕

អត្ថបទដែលជាប់ទាក់ទង