មនុស្ស ជា ច្រើន នាក់ បាន រង របួស បន្ទាប់ ពី រថយន្តប្រភេទ SUV បើកក្នុង ពិធី ដង្ហែ ក្បួន
New Mexico៖រថយន្ត មួយ បាន បើក កាត់ ក្បួន ដង្ហែ ពិធី ក្នុង រដ្ឋ New Mexico បណ្ដាល ឲ្យ មនុស្ស ជា ច្រើន នាក់ រួម ទាំង មន្ត្រី ប៉ូលិស ពីរ នាក់ រង របួស។
ប៉ូលីសរដ្ឋ New Mexico បានអោយដឹងថា រថយន្ត SUV មួយបានបើកឆ្លងកាត់ពិធីដង្ហែរក្បួនប្រចាំឆ្នាំ Inter-Tribal Indian Ceremonial នៅកណ្តាលទីក្រុង Gallup កាលពីថ្ងៃព្រហស្បតិ៍។ អ្នកបើកបរត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា យ៉ាងហោចណាស់មានអ្នកដំណើរពីរនាក់នៅក្នុងរថយន្ត SUV នៅពេលដែលវាបើកឆ្លងកាត់ផ្លូវក្បួន។
យោងតាមប៉ូលីសរដ្ឋ New Mexico អ្នកថ្មើរជើងជាច្រើននាក់បានរងរបួស ហើយកំពុងត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។