**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

រដ្ឋមន្ត្រីការបរទេសឥណ្ឌា សន្យាជំរុញឱ្យមានការហោះហើរត្រង់មកកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម S. Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសន្យា ថានឹងជំរុញឱ្យភ្ញៀវទេសចរ ប្រទេសខ្លួនមកទស្សនាកម្ពុជាកាន់តែច្រើនទៀត ពិសេសនឹងរៀបចំឱ្យមានការហោះហើរ ត្រង់ពីឥណ្ឌាមកកម្ពុជា។ នេះបើយោងតាមហ្វេប៊ុកក្រសួងទេសចរណ៍។

ការសន្យានេះធ្វើឡើងក្នុងពេលឯកឧត្ដមធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ពោលគឺក្នុងដំណើរមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកម្ពុជា ចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម សារមន្ទីរវាយនភណ្ឌប្រពៃណីគង្គា (Ganga Agent Traditional Textile) ដែលជាជំនួយរបស់សាធារណរដ្ឋឥណ្ឌា សាងសង់នៅឆ្នាំ២០១០។ នៅពេលរាត្រី ឯកឧត្ដមបានចូលរួមក្នុងពិធីជប់លាង និងទស្សនាការសម្តែងសិល្បៈនៅប្រាសាទក្រវាន់។

នាឱកាសនោះដែរ ក៏មានការអមដំណើរពីសំណាក់លោកជំទាវ ទេវ្យានី ខូប្រាហ្កាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌាបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការរៀបចំបដិសណ្ឋារកិច្ចរបស់កម្ពុជា ហើយឯកឧត្ដមបានសន្យាថានឹងជំរុញឱ្យភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជា កាន់តែច្រើន និងរៀបចំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាឱ្យបានកាន់តែច្រើនដែរ។

ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានសហការល្អជាមួយក្រសួងទេសចរណ៍កម្ពុជាក្នុងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ជាពិសេសកម្មវិធីទស្សនាវិថីទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) នៅប្រទេសឥណ្ឌា ការរៀបចំទិវាយោគៈអន្តរជាតិជារៀងរាល់ឆ្នាំ នៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។

ឯកឧត្ដមបានគូសបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២២ អាស៊ានទទួលបានទេសចរអន្តរជាតិ ប្រមាណ៧.២លាននាក់ កើនឡើង ២៨០% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ ៩៤% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ បន្ទាប់ពីបើកប្រទេសឡើងវិញ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិជាង៥០ម៉ឺននាក់ កើនឡើង៣៩៤% បើធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ៧,៦៨៧នាក់ ជាភ្ញៀវទេសចរឥណ្ឌា។

ការកើនឡើងដ៏ធំនេះបានឆ្លុះបញ្ចាំងថា ទីផ្សារឥណ្ឌាគឺជាទីផ្សារដ៏មានសក្ដានុពលសម្រាប់កម្ពុជាក្នុង ឆ្នាំខាងមុខ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ គ្រប់តំបន់ និងគ្រប់ទិសទី៕

 

អត្ថបទដែលជាប់ទាក់ទង