ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្រ្ដីការបរទេសនូវែលសេឡង់
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ Nanaia Mahuta រដ្ឋមន្រ្ដីការបរទេស នៃប្រទេសនូវែលសេឡង់ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។