រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ជួបសំណេះសំណាលជាមួយ បុគ្គលិកស្ថានទូតអាមេរិកប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម អ៊ែនថូនី ប្លីងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបសំណេះសំណាលជាមួយ បុគ្គលិកស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសរសេរយ៉ាងដូច្នេះថា “ យើងបានរៀបចំជំនួបរវាងបុគ្គលិកស្ថានទូត និង លោករដ្ឋមន្ត្រី Blinken នៅថ្ងៃនេះ! បុគ្គលិកទាំងខ្មែរនិងអាមេរិក នៃស្ថានបេសកកម្មរបស់យើង ជាបេះដូងនៃទំនាក់ទំនងទ្វេភាគីរបស់យើង ហើយពួកគេបានធ្វើការដោយអស់ពីកម្លាំងកាយចិត្តក្នុងការស្វាគមន៍រាក់ទាក់លោករដ្ឋមន្ត្រី មកកាន់ព្រះរាជាណាចក្រមួយនេះ”។
សូមរំលឹកថា ឯកឧត្តម អ៊ែនថូនី ប្លីងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា៕