**ឯកឧត្តម មាន ចាន់យ៉ាដា៖ សិស្សានុសិស្សប្រឡងបាក់ឌុបអាចស្នាក់នៅដោយសេរីនៅទីស្នាក់ការសហភាពសហ័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ**ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាត្រៀមរៀបចំការងារសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តបាត់ដំបង**រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសទទួលពាក្យចូលរួមប្រណាំងទូក «ង» ខ្នាតអន្ដរជាតិ នៅក្នុងពិធីបុណ្យ អុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក**ន.ទ.ក. ជូនដំណឹងពីការភ្ជាប់គម្រោងឬសេវាកម្ម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់**អភិបាលខេត្តកណ្ដាល ដឹកនាំបញ្ជាស្វែងរកសពយុវជនម្នាក់ដោយផ្ទាល់នៅនឹងកន្លែងកេីតហេតុ ដែលលង់ទឹកក្នុងទន្លេបាសាក់**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤**អភិបាលខេត្តស្ទឹងត្រែង ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុមវារីអគ្គីសនីសេសានក្រោម២**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៥ ខែតុលា**សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨-១១ ខែតុលា នៅរដ្ឋធានីវៀងចន្ទន៍**អភិបាលស្ដីទីរាជធានីភ្នំពេញ​ ណែនាំដល់នគរបាលចរាចរណ៍ ដកដៃចេញពីការត្រួតពិនិត្យផាកពិន័យ ទៅជាការសម្រួលចរាចរណ៍ នៅថ្ងៃប្រឡងបាក់ឌុប**រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជូនដំណឹងស្តីពី ការហាមឃាត់ការប្រលែងសត្វពាហនៈដើរពាសវាលពាសកាល តាមដងផ្លូវសាធារណៈ និងទីប្រជុំជននៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពី ការរៀបចំការប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំកិច្ចប្រជុំពិនិត្យលើតួនាទីភារកិច្ចរបស់នាយកដ្ឋាន/សា្ថនីយ៍ ចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមការងារគ្រូពេទ្យ TYDA វះកាត់ និងព្យាបាល លោកអ៊ំ ណុប ផល មានជំងឺក្លនលូន បណ្តាលឲ្យឈឺចុកចាប់ជាប្រចាំ និងគ្រួសារមានជីវភាពក្រលំបាករស់នៅនៅខណ្ឌដង្កោ**សម្តេច ហ៊ុន សែន អាចមានលទ្ធភាពធ្វើជា «មេធាវីខ្លួនឯង ដើម្បីការពារអ្នកក្រ» ពេលដកខ្លួនពីនយោបាយ**រយៈពេល ៣ថ្ងៃ បុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤លើក បណ្ដាលឱ្យស្លាប់មនុស្ស៣០នាក់**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងធ្វើអង្គកឋិនទានមហាសាមគ្គី ដង្ហែទៅកាន់វត្តខ្មែរក្រោមនៅខែវិច្ឆិកា**ក្រសួងរៀបចំដែនដី បានសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយម្ចាស់ បុរី មហាសេដ្ឋី និងភាគីពាក់ព័ន្ធ ឈានទៅបញ្ចប់បញ្ហា**ស.ស.យ.ក រៀបចំកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ដើម្បីថែរក្សាកេរដំណែលពីដូនតា

សម្តេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា-វៀតណាម គឺមិនអាចបំបែកបំបាក់បានឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរបស់ប្រទេសកម្ពុជា និងវៀតណាម គឺមិនអាចបំបែកបំបាក់បានឡើយ ។

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ លោកជំទាវ ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍
រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា ចូលជួបសំដែងការគួរសម។

លោកជំទាវ ង្វៀន ធីថាញ់ មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញា្យរូមលោកជំទាវ និងគណៈប្រតិភូទាំងអស់ អញ្ជើញចូលជួបសំដែងការគួរសម។

លោកជំទាវមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជា ហើយអ្វីដែលជាការចាប់អារម្មណ៍របស់លោកជំទាវ គឺការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា។

លោកជំទាវមានប្រសាសន៍ អបអរសាទរចំពោះទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដោយ សារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ ង្វៀន ធីថាញ់ និងគណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ សម្តេចតេជោបន្តថា ប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការជាមួយគ្នាលើក្របខណ្ឌជាច្រើន រួមទាំងក្នុងក្របខណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភានិងសភា រហូតដល់អង្គការមហាជន។ សម្តេចតេជោបានគូសបញ្ជាក់ពីតួនាទីសំខាន់ របស់អង្គការមហាជន ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោមានប្រសាសន៍ អបអរសាទរជូនចំពោះ លោកជំទាវ ង្វៀន ធីថាញ់ ដែលត្រូវបានតែងតាំងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា។

សម្តេចតេជោបន្តថា សម្តេចបានធ្វើការជាមួយសមាគមមិត្តភាពវៀតណាម កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្វីដែលសំខាន់ថែមទៀតនោះ គឺយើងត្រូវបន្តថែរក្សាតួនាទី និងទំនាក់ទំនងល្អលើនយោបាយការបរទេស ដែលមិត្តភាព សាមគ្គីភាពរបស់ប្រទេសទាំងពីរ គឺមិនអាចបំបែកបំបាក់បានឡើយ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

សម្តេចតេជោបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនរបស់ប្រទេសវៀតណាម ហើយដែលការរីកចំរើនរបស់វៀតណាម គឺពិតជាមានរួមចំណែកជួយដល់ការរីកចំរើនរបស់កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិ បត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល។ វៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។

សម្តេចតេជោបានស្នើដល់សមាគមមិត្តភាពវៀតណាម កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។ សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងកូវីដ-១៩របស់ប្រទេសវៀតណាម យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែន សន្តិភាព មានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរីកចំរើន ទេស ចរណ៍ អប់រំ វប្បធម៌ ពិសេសការធ្វើដំណើរចេញចូលរកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។

ទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាពនៃប្រទេសទាំងពីរ លោកជំទាវ ង្វៀន ធីថាញ់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា សមាគមទាំងពីរបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីពង្រីសកម្មភាពដើម្បីឲ្យសមាគមនេះ បន្ត សកម្មភាពច្រើនជាមុន និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសរវាងប្រជាជន និងប្រជាជន ពិសេសលោកជំទាវមានការសប្បាយរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ លោកជំទាវ ម៉ែន សំអន ក្នុងការជំរុញដំណើរការរបស់សមាគមទាំងពីរ ឲ្យកាន់តែបោះជំហានទៅមុខ។

លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសឆ្នាំ២០២២នេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ដែលនិងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង