**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ

ចាប់វ៉ៃខ្នោះជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប នៅសង្កាត់បឹងកក់ទី១

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៧:៣០នាទីល្ងាច បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅចំណុចតាមបណ្តោយផ្លូវលេខ៣១៥ កែងផ្លូវលេខ៥៦៦ ក្រុមទី៣៨ ភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ Jung Jiyoung ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិកូរ៉េ មុខរបរ ជាអ្នកទេសចរណ៌ ស្នាក់នៅបណ្តោះអាសន្ន នៅអាគារCondo J-avy លេខ៣៥ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ ពៅ ឥស្សរា ហៅ រា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២ វិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះ១៩០ ផ្លូវបេតុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាក Honda គុបជ្រុង ពណ៌ខៀវ ស៊េរី២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 1ID-9268 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ និងកាបូបស្ពាយចំហៀងពណ៌ខ្មៅ នៅក្នុងកាបូបស្ពាយមានទូរស័ព្ទម៉ាក Iphone 12 pro max ពណ៌ទឹកមាស និងលុយ៣០០ដុល្លារអាមេរិច ជា របស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង