**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

សិស្សានុសិស្សវិទ្យាល័យរវៀង ខេត្តព្រះវិហារ ជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយជាង ១,០០០នាក់ ប្តេជ្ញាមិនចែករំលែកព័ត៌មានក្លែងក្លាយ


‎ព្រះវិហារ៖ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សិស្សានុសិស្សជាង ១,០០០នាក់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។
‎ក្មួយស្រីថាត សុដារ័ត្ន ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យរវៀង បានប្រកាសនៅមុខគណៈអធិបតីថា នឹង «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ព្រមទាំងចូលរួមលើកកម្ពស់ចំណេះដឹងក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសាលារៀន និងសហគមន៍។
‎ក្រុមយុវសិស្សបានទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់យុវជន និងប្រជាជន រួមមាន៖ រំខានដល់ការសិក្សារៀនសូត្រ និងធ្វើឱ្យខាតបង់ពេលវេលា និងថវិកា ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ដែលអាចឈានទៅដល់ជំងឺបាក់ទឹកចិត្ត។ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។ បង្កឱ្យមានការរើសអើង អំពើហិង្សា និងការបែកបាក់សាមគ្គីភាព។
‎ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តផ្សព្វផ្សាយគោលការណ៍ «៣កុំ ១ការពារ» ដើម្បីជាខែលការពារយុវវ័យ សាលារៀន ក្រុមគ្រួសារ និងសហគមន៍៖
‎កុំទី១៖ កុំទាន់ជឿ៖ បើឃើញព័ត៌មានប្លែកៗ កុំទាន់អាលជឿភ្លាមៗ ត្រូវផ្អាកគិតឱ្យបានបន្តិចសិន។
‎កុំទី២៖ កុំទាន់ចែករំលែក (Share)៖ កុំឱ្យដៃរហ័សជាងការគិតពិចារណា ត្រូវចំណាយពេល ១៥វិនាទី ដើម្បីផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់សិន។
‎កុំទី៣៖ កុំប្រហែស៖ ត្រូវការពារលេខសម្ងាត់ (Password) ផ្ទាល់ខ្លួន និងដាច់ខាតកុំចុចលើតំណភ្ជាប់ (Link) ប្លែកៗដែលមិនស្គាល់ប្រភព។
‎១ការពារ៖ រួមគ្នាការពារសហគមន៍៖ ដោយប្រើប្រាស់អាវក្រោះ «អក្ខរកម្មព័ត៌មាន» និងចេះស្វែងរកប្រភពព័ត៌មានផ្លូវការដែលទុកចិត្តបាន។
‎ឯកឧត្តម ទេព អស្នារិទ្ធ បានចាត់ទុកថា យុវជនគឺជាក្រុមមនុស្សដែលសកម្មបំផុតក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងជាអ្នកចែកចាយព័ត៌មានដ៏ធំបំផុត។ ការមាន «អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» នឹងជួយឱ្យពួកគេក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតវប្បធម៌ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ។
‎គួរជម្រាបជូនថា បច្ចុប្បន្នប្រជាជនកម្ពុជាជាង ១៧លាននាក់ មានយុវវ័យចំនួនប្រមាណ ៥៩ភាគរយប្រើប្រាស់បណ្តាញសង្គម Facebook ខណៈក្រុមយុវវ័យជំនាន់ Gen Z (អាយុ ១៤-២៩ឆ្នាំ) ជាង ៣០ភាគរយ និយមប្រើប្រាស់ TikTok។ ដូច្នេះ ការចូលរួមរបស់ពួកគេជាឃោសនិក ឬអ្នកផ្សព្វផ្សាយព័ត៌មានពិត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ៕

អត្ថបទដែលជាប់ទាក់ទង