**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា


បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងប្រធានាធិបតីអ៊ីរ៉ង់ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ នៅថ្ងៃទី១៧មិថុនា ក្នុងគោលបំណងបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ដោយនៅក្នុងនោះរដ្ឋធានីតេអេរ៉ង់បានយល់ព្រមបន្ថយកំហាប់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់របស់ខ្លួន ជាថ្នូរនឹងការទទួលបានការសម្រាលទណ្ឌកម្មសេដ្ឋកិច្ចទ្រង់ទ្រាយធំ។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកម្នាក់អះអាងថា លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) នេះ ក្នុងអំឡុងពេលពិភាក្សាការងារពេលល្ងាចជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នៅឯអតីតរាជវាំង Versailles បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល G7។

លោក ត្រាំ បានប្រាប់អ្នកកាសែតយ៉ាងខ្លីថា «ទើបតែចុះហត្ថលេខាហើយ» ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្ម៉ាអ៊ីល បាកៃ (Esmaeil Baqaei) ក៏បានបញ្ជាក់ដែរថា ឯកសារនេះត្រូវបានសម្រេចជាស្ថាពរ  ដោយមានហត្ថលេខារបស់ប្រធានាធិបតីប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងសន្តិភាពនេះ ធ្វើឡើងដើម្បីបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសារការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល ដែលបង្កឱ្យមានការវាយបកវិញពីសំណាក់អ៊ីរ៉ង់តាមរយៈការបាញ់មីស៊ីល និងដ្រូនយ៉ាងសន្ធឹកសន្ធាប់ពេញតំបន់ ព្រមទាំងបានឈានទៅដល់ការបិទច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់របស់សេដ្ឋកិច្ចពិភពលោក។

ក្រោមខ្លឹមសារនៃកិច្ចព្រមព្រៀងថ្មីនេះ រដ្ឋធានីវ៉ាស៊ីនតោនប្តេជ្ញាលុបចោលជាបន្ទាន់ នូវទណ្ឌកម្មលើការនាំចេញប្រេង ដែលកំពុងតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអ៊ីរ៉ង់ ហើយនៅពេលដែលកិច្ចព្រមព្រៀងចុងក្រោយស្តីពីកម្មវិធីនុយក្លេអ៊ែរត្រូវបានសម្រេច អាម៉េរិកនឹងជួយសម្របសម្រួលដោះលែងកញ្ចប់ថវិកាស្តារឡើងវិញចំនួន៣០០ពាន់លានដុល្លារអាម៉េរិក ដែលគាំទ្រដោយបណ្តាប្រទេសនៅក្នុងតំបន់ថែមទៀតផង។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះគ្រាន់តែជាការផ្អាកសង្រ្គាមបណ្តោះអាសន្នរយៈពេល២ខែ ដើម្បីបើកផ្លូវឱ្យមានការចរចាលម្អិត ហើយលោក ត្រាំ ក៏បានព្រមានថា នឹងទម្លាក់គ្រាប់បែកកម្ទេចអ៊ីរ៉ង់វិញភ្លាម ប្រសិនបើហ៊ានល្មើសកិច្ចព្រមព្រៀង៕

អត្ថបទដែលជាប់ទាក់ទង