**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច

កំពង់ស្ពឺ៖លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នៅវេលាម៉ោង៩.១០នាទីព្រឹក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោម​ស្មារតី​មនុស្សធម៏​ បានអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ​ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះផ្ទះសំបែងអស់មួយគ្រួសារ និង​ប្រជាពល​រដ្ឋ​ដែលមានជីវភាពខ្វះខាត កំពុងជួបការលំបាក​ ចាស់ជរា​ ព្រមទាំងមានជំងឺប្រចាំកាយចំនួន០៣គ្រួសារ​​បន្ថែមទៀត ស្ថិតក្នុង​ភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គ្រួសារដែលត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសំបែងមានឈ្មោះ ហ៉ឺ ប៊ុនសៀង ​ភេទប្រុស អាយុ៥៨ឆ្នាំ​ និងមានប្រពន្ធឈ្មោះ អ៉ី ងួន អាយុ៥២ឆ្នាំ ដោយ​បច្ចុប្បន្ន​រស់នៅក្នុងភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ពិតជាដូចពាក្យចាស់លោកពោលថា(ស៊ូលិចទូកកណ្តាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ) គឺឆេះគ្មានសល់អ្វីទេ ទ្រព្យ​សម្បត្តិ​​​ សម្ភារៈ​ផ្សេង​ៗ​ និង​វត្ថុ​មានតម្លៃ​ ដែលបានខិតខំប្រឹងប្រែងរកទាំងក្តីលំបាក កើតចេញមកពី​ញើសឈាម ត្រូវបានរលាយក្លាយជាផេះ គ្មានសល់ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ។

ក្នុង​ពេល​សួរ​សុខទុក្ខ​នោះដែរ​ លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ រួមជាមួយនិងក្រុមការងារអមដំណើរជាមួយបាន សំណេះសំណាល​ជាមួយក្រុមគ្រួសារ​គាត់ដោយក្តីអាណិតអាសូរពន់ពេក ក្រោមស្មារតីមនុស្សធម៏ ខ្មែរ​ស្រលាញ់​ ជួយគ្នា​ក្នុង​គ្រាលំបាក​ លោកឧត្តម​សេនីយ៍​ត្រី​​​ មេបញ្ជាការ​ បាន​ឧបត្ថម្ភ​ជា​ថវិការ​មួយចំនួន​​ ៣០០.០០០រៀល និង​សម្ភារៈ​មួយចំនួន​ ព្រមទាំង​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន÷អង្ក ១បាវ ៥០Kg,មី ២កេស,ទឹកសុទ្ធ ២កេស,ភេសជ្ជៈ ២កេស,ទឹកត្រី ២យួរ,ទឹកស៉ីអ៉ីវ ២យួរ,ត្រីខ ២យួរ,ភួយ ៣,ខ្នើយ ៣ និងកន្ទេលចំនួន ថែមទៀត​ផង។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោកឧត្តមសេនីយ៍​ត្រី​​​ ម៉េ​ង​ ​ស្រ៊ុន​ ដោយ​មើលឃើញ​ជាក់ស្តែង​ ពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងចាស់ជរាចំនួន០៣គ្រួសារ​​ ដែលគ្រួសារទី១ ចាស់ជរា ឧបត្ថម្ភ​ថវិកា​ចំនួន​៤០,០០០រៀល,គ្រួសារទី២ មានកើតជំងឺពកក​ ឧបត្ថម្ភ​ថវិការ​ចំនួន​ ២០០,០០០រៀល​ និងគ្រួសារទី៣ មានជីវភាពក្រីក្រខ្វះខាត​ឧបត្ថម្ភ​ថវិការចំនួន១០០,០០០រៀល​ ដែលសរុបជាថវិការទាំងអស់​រួម​និង​សម្ភារៈ​ចាំបាច់​មួយចំនួន​ ព្រមទាំងគ្រឿងឧបភោគ​បរិភោគអស់ចំនួន ១,២៨០.០០០រៀលផងដែរ៕

គួររំលឹកផងដែរថា លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​​ តែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសម្រម និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ​ និងក្នុងមូលដ្ឋានតាមបញ្តាខេត្តផ្សេងៗទៀតផង។ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង