**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន

បន្ទាយមានជ័យ៖កម្លាំងនគរបាលស្រុកស្វាយចេកបានល្បាតនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ចំនួន ៤ នាក់ នៅវេលាម៉ោង ១១និង២០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងភូមិសាស្ត្រភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា÷ អនុវត្តតាមបទបញ្ជាយ៉ាងមួយម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិនិងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានចាត់តាំងលោកវរសេនីយ៍ទោគក់ សុភ័ក្រ្ត អធិការរងទទួលការងារព្រហ្មទណ្ឌនិងលោកវរសេនីយ៍ទោ ដា រតនៈ អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញ  ល្បាតនៅចំណុចស្ពានបែកចានថ្មី ខាងកើតភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យចម្ងាយប្រហែល១០០ម៉ែត្រ ក៏បានប្រទះឃើញមុខសញ្ញាគួរឲ្យសង្ស័យ០១នាក់ ឈ្មោះ ឆៃ ប្រុសឆេន ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឆែកឆេរត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)១កូនថង់និងទូរសព្ទដៃ១គ្រឿង។

លោកអធិការបន្តថា÷ក្រោយការឃាត់ខ្លួននិងសាកសួរចម្លើយឈ្មោះ ឆៃ ប្រុសឆេន បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ពេជ្រ សាវី (ហៅតឿ)ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេកក្នុងតម្លៃ២០០០០រៀល។បន្ទាប់មកនៅថ្ងៃខែឆ្នាំដដែលកម្លាំងយើងបានបន្តប្រតិបត្តិការទៅដល់ផ្ទះរបស់ឈ្មោះពេជ្រ សាវី (ហៅតឿ)បានឃើញមនុស្សចំនួន៣នាក់ មាន÷១/-.ឈ្មោះ ឡៃ ឆាង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រួតពិនិត្យរកឃើញទូរសព្ទដៃ១គ្រឿង។ ២/-ឈ្មោះ លីន ទី ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេកត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)ចំនួន២ថង់និងទូរសព្ទដៃ ១គ្រឿង ។ ៣/-ឈ្មោះ ពេជ្រ សាវី(ហៅតឿ) ភេទប្រុស អាយុ៣៦ឆ្នាំ ភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេកត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សរថ្លា(សង្ស័យសារធាតុញៀន)ចំនួន១ថង់ ទូរសព្ទដៃ ១គ្រឿង បង់កាំភ្លើងM16ចំនួន១ ,គ្រាប់កាំ
ភ្លើងAK៤៧ចំនួន៧គ្រាប់ និងឧបករណ៍សម្រាប់ជក់មួយចំនួន ។

លោកវរសេនីយ៍ទោ អុន កាថន បញ្ជាក់បន្ថែមថា÷ឆ្លងតាមការធ្វើតេស្តរកសារធាតុញៀនជនសង្ស័យខាងលើលទ្ធផលវិជ្ជមាន(+)ទាំង៤នាក់។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក កំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង