អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ រួមមានលោកអភិបាលរងខេត្ត អាជ្ញាធរក្រុងសែនមនោរម្យ និងអាជ្ញាធរសង្កាត់ស្ពានមានជ័យ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារសែនមនោរម្យ។
នៅក្នុងឱកាសចុះសាកសួរសុខទុក្ខនោះ ឯកឧត្ដម គង់ គឹមនី បានសម្តែងនូវការគិតគូរ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្ត បានចំណាយពេលជជែកលេងយ៉ាងស្និទ្ធស្នាល និងស្វែងយល់ពីការលក់ដូរ។
សកម្មភាពនេះទទួលបានការត្រេកអរ និងការគាំទ្រយ៉ាងខ្លាំងពីបងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដោយពួកគាត់បានសន្យានឹងចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឱ្យផ្សារសែនមនោរម្យមានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់ល្អជានិច្ច៕

