ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញធ្វើ បទបាឋកថា ” ស្តីពីការដឹកនាំបញ្ជាកងកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែង ” លើ ៤ករណី
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញធ្វើ បទបាឋកថា ” ស្តីពីការដឹកនំាបញ្ជាកងកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសជាក់ស្តែង ” លើ ៤ ករណីគឺ
១. ករណីប្រើប្រាស់ សម្រួល និងចាត់ចែង ដោយខុសច្បាប់នូវសារធាតុញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ុក (Rock)
២. ករណីឃាតកម្មគិតទុកជាមុន ដោយជនបរទស ម្លាប់ជនបរទេស (រឹតកសម្លាប់ដាក់សាកសពក្នុងវ៉ាលី រួចយកទៅដុតចោល)
៣. ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់)
៤. និងករណីឆក់ (ស្ថិតក្នុងបទល្មើសលួច ឬលួចមានស្ថានទម្ងន់ទោស) នៅសាលមហោស្រប នៃបណ្ឌិត្យសភានគរបាលជាតិ ដែលសិក្ខាកាមកំពុងសិក្សាលើវគ្គ សុក្រិត្យការថ្នាក់ដឹកនាំនគរបាលកម្រិត២ មានចំនួន៥៤ នាក់ (ស្រី២នាក់ ) ៕