**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះកំហុសឆ្គង នៃការមិនគោរពច្បាប់ចរាចរណ៍របស់កងកម្លាំង ទាំងការមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ ការបញ្ចេញអាវុធសៀតចង្កេះ ដោយគ្មានការបិទបាំង និងមិនពាក់កាតសម្គាល់ខ្លួន

ភ្នំពេញ៖ សេចក្ដីបំភ្លឺរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឆ្លើយតបចំពោះអ្វីដែលជាការចែកចាយរូបភាពរបស់កម្លាំងប្រតិបត្តិការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនថា រូបភាពវីដេអូ នៃការជិះម៉ូតូរបស់កម្លាំងនគរបាល (ស្លៀកពាក់ស៉ីវិល) ដោយមិនពាក់មួក និងដាក់កញ្ចក់ គឺជាកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយប្រតិបត្តិការបង្ក្រាបមុខសញ្ញាដែលបង្កគ្រោះថ្នាក់ និងទើបចេញពីពន្ធនាគារ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះកំហុសឆ្គង នៃការមិនគោរពច្បាប់ចរាចរណ៍របស់កងកម្លាំង ទាំងការមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ ការបញ្ចេញអាវុធសៀតចង្កេះ ដោយគ្មានការបិទបាំង និងមិនពាក់កាតសម្គាល់ខ្លួន។ ទន្ទឹមគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏សូមធ្វើការពន្យល់ជូនសាធារណៈ និងអ្នកសារព័ត៌មាន ឲ្យបានជ្រាបអំពីស្ថានភាពជាក់ស្ដែង នៃប្រតិបត្តិការរបស់កម្លាំងជំនាញ៖

* ការជិះម៉ូតូមិនពាក់មួក៖ នៅពេលទទួលបានព័ត៌មានអំពីបទល្មើសដែលកើតឡើងភ្លាម កម្លាំងជំនាញប្រញាប់រួសរាន់ដើម្បីចេញប្រតិបត្តិការបន្ទាន់ ដោយមិនបានគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការពាក់មួកសុវត្ថិភាព ដែលខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ មួយវិញទៀត ការពាក់មួកសុវត្ថិភាព ក្នុងការជិះម៉ូតូប្រដេញដែលមានល្បឿនលឿន (ពេលខ្លះអា​ច១០០គីឡូម៉ែត្រក្នុងមួយម៉ោង) ក៏ជាឧបសគ្គមួយផងដែរ ដោយកម្លាំងមើលមិនបានច្បាស់ និងគ្រប់ជ្រុងជ្រោយ អាចបង្កគ្រោះថ្នាក់ពេលប្រដេញ។

* ការសៀតអាវុធដោយមិនបានបិទបាំង៖ វីដេអូនោះ គឺក្រោយប្រតិបត្តិការ ដូច្នេះនៅពេលកំពុងប្រតិបត្តិការកម្លាំងប្រើប្រាស់ម៉ូតូក្នុងល្បឿនលឿន ដូច្នេះធ្វើឲ្យប៉ើងអាវចេញអាវុធមកខាងក្រៅ និងមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញ ព្រោះកម្លាំងជំនាញកំពុងដឹកមុខសញ្ញាទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។

* ការមិនដាក់កញ្ចក់៖ ថ្វីបើជាការខុសច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្ដែកម្លាំងមានផលលំបាកក្នុងការប្រដេញតាមជនល្មើស​ ដោយសារពេលខ្លះជនល្មើសជិះគេចចូលតាមផ្លូវដែលតូចចង្អៀត ដែលងាយនឹងប៉ះជាមួយកញ្ចក់ ហើយបង្កគ្រោះថ្នាក់ដល់កងកម្លាំង។

ជាថ្មីម្ដងទៀត នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់កម្លាំងជំនាញ ប៉ុន្ដែទិសដៅតែមួយគត់ គឺការបង្ក្រាបបទល្មើសឲ្យខាងតែបាន ដោយពេលខ្លះមិនបានគិតសូម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ចំពោះមុខនេះ អង្គភាពក៏បានអប់រំណែនាំដល់កម្លាំងជំនាញទាំងអស់ ត្រូវកែប្រែរាល់កំហុសឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ។

អាស្រ័យដូចបានជម្រាបជូនខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាយោគយល់ដោយក្ដីអនុគ្រោះ សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង