**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

តុលាការបញ្ជូនក្រុមសង្ស័យ ១៦នាក់ ទៅពន្ធនាគារ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត

(ភ្នំពេញ)៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន ១៦នាក់ ដែលភាគច្រើនជាភ្នាក់ងារសន្តិសុខ  និងជនជាតិចិន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការចាត់តាំងជាក្រុម។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទទាំង ១៦រូប រួមមាន៖ ១. ឈ្មោះ ម៉ៃ សុភ័ក្ត្រ ហៅ កុយ (ភេទប្រុស សន្តិសុខ) ២. ឈ្មោះ នួន ហួយ (ភេទ ប្រុស សន្តិសុខ) ៣. ឈ្មោះ ឈិន សំណាង ( ភេទ ប្រុស សន្តិសុខ) ៤. ឈ្មោះ ចាន់ បូរី (ភេទប្រុស សន្តិសុខ) ៥. ឈ្មោះ សុខ ឃឿន (ភេទ ប្រុស សន្តិសុខ) ៦. ឈ្មោះ យ៉េន ភារុណ (ភេទប្រុស សន្តិសុខ) ៧. ឈ្មោះ ស៊ី វីឡា (ប្រធានក្រុមរដ្ឋបាលក្រុមហ៊ុនកាស៊ីណូ) ៨. ឈ្មោះ មុំ រីណា (ភេទប្រុស សន្តិសុខ) ៩. ណាន ចាន់ត្រា (ភេទប្រុស សន្តិសុខ) ១០. ជាតិ សុវណ្ណារិត ( ភេទប្រុស សន្តិសុខ) ១១. ឈួម វិវត្តន៍ (ភេទប្រុស សន្តិសុខ) ១២. ឈ្មោះ LIU JUAN JUAN (ភេទស្រី ជនជាតិចិន) ១៣.ឈ្មោះ LIU YUE XIANG (ភេទប្រុស ជនជាតិចិន) ១៤. ឈ្មោះ FANG ZHENG (ភេទប្រុស អ្នកសារព័ត៌មាន)  ១៥. ឈ្មោះ LIN JIN QIANG (ភេទប្រុស ជនជាតិចិន អ្នកថតរូប) ១៦. ឈ្មោះ LIN JIANFA (ភេទប្រុស ជនចិន ផ្នែកទំនាក់ទំនង និងផ្តល់ព័ត៌មាន) ។
ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ២៥៨៨ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ និងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរបានយល់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទខាងលើ ពីបទ៖ អ្នកសមគំនិតក្នុងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង និងបទ ផ្តល់ជំនួយដល់ចារី ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ដល់ក្នុងពេលបច្ចុប្បន្ន និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៥ កថាខណ្ឌទី ៣ ចំណុច ១ និងមាត្រា ១៣ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៥៤៤ ចំណុច ៤ នៃក្រមព្រហ្មទណ្ឌ។»
បច្ចុប្បន្ន ជនត្រូវចោទជាបុរសត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) ចំណែកជនត្រូវចោទជាស្ត្រីជនជាតិចិន ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីរង់ចាំការវិនិច្ឆ័យទោសតាមនីតិវិធីច្បាប់ជាបន្តទៀត។
សូមបញ្ជាក់ផងដែរថា  ជនសង្ស័យទាំង ១៦រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ពេលកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយ នៅចំណុច កាស៊ីណូក្រោន  និង សណ្ឋាគារឡុងឡៃលី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានរកឃើញថា  បានធ្វើសកម្មភាព តាមដានយកព័ត៌មានដោយទុច្ចរិតពីមន្ត្រីមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា ដើម្បីសម្របសម្រួលឱ្យក្រុមឧក្រិដ្ឋជនឱ្យរួចផុតពីការស៊ើបអង្កេត និងរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់។  ក្រុមជនសង្ស័យបានរៀបចំជាក្រុមចាត់តាំង បែងចែកតួនាទីច្បាស់លាស់ ក្នុងនោះមានការប្រើប្រាស់ក្រុមតេឡេក្រាម ចំនួន ៣ សំខាន់ៗ រួមមាន៖ ទី១ ក្រុមសង្កេតការណ៍ប៉ោយប៉ែត៖ មានសមាជិក ៤៨នាក់ សម្រាប់រាយការណ៍អំពីសភាពការណ៍ប្រចាំថ្ងៃ និងសកម្មភាពរបស់សមត្ថកិច្ចតាមផ្លូវ,  ទី២ ឈ្មោះក្រុមជំនួយការ-សន្តិសុខ៖ មានសមាជិក ៣៣នាក់ សម្រាប់ផ្ដល់ព័ត៌មានការពារការសម្ងាត់ និងទី៣ ឈ្មោះក្រុមពិភាក្សាសន្តិសុខ OKVIP៖ សម្រាប់តាមដានរឹតបន្តឹងសកម្មភាពចេញ-ចូលទីតាំងប្រព្រឹត្តបទល្មើស។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

អត្ថបទដែលជាប់ទាក់ទង