ប្រធានាធិបតីប្រេស៉ីលថា ការជជែកគ្នា ៣ម៉ោងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជួយឱ្យទំនាក់ទំនងប្រេស៉ីល-អាមេរិក មានស្ថិរភាពឡើងវិញ

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva បានិយាយថា ការជជែកគ្នា ៣ម៉ោងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជួយឱ្យទំនាក់ទំនងប្រេស៉ីល-អាមេរិក មានស្ថិរភាពឡើងវិញ បន្ទាប់ពីភាពតានតឹងអស់មួយរយៈ។
លោក Lula បានប្រាប់អ្នកយកព័ត៌មានប្រេស៉ីល ដូច្នេះថា «យើងបានបោះជំហានសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនង។ វាសំខាន់ណាស់ដែលសហរដ្ឋអាមេរិក ចាប់អារម្មណ៍ឡើងវិញលើរឿងរ៉ាវដែលកំពុងកើតឡើង ក្នុងប្រទេសប្រេស៉ីល»។
ក្នុងការបង្ហោះសារលើបណ្តាញសង្គម លោក ត្រាំ ហៅលោក Lula ជាថាប្រធានាធិបតីដ៏ស្វាហាប់របស់ប្រេស៉ីល ហើយថាជំនួបជាមួយលោក Lula ដំណើរការទៅយ៉ាងល្អ។ មេដឹកនាំទាំងពីរ បានពិភាក្សាអំពីពន្ធគយ ពាណិជ្ជកម្ម សន្តិសុខ រ៉ែសំខាន់ៗ និងបញ្ហាឧក្រិដ្ឋកម្មគិតទុកមុន។ មន្ត្រីពាណិជ្ជកម្មអាមេរិក និងប្រេស៉ីល ព្រមព្រៀងជួបគ្នានៅប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាអំពីអ្វីដែលភាគីប្រេស៉ីល ពិពណ៌នាថាជាការបញ្ចប់ពន្ធគយ៕

