កម្ពុជា នឹងរៀបចំអបអរសាទរ ទិវាជីវៈចម្រុះអន្តរជាតិ ២២ឧសភា ក្រោមប្រធានបទ “កសាងអនាគតរួមមួយសម្រាប់ទាំងអស់គ្នា ” នៅថ្ងៃទី១២កក្កដា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់
ភ្នំពេញ៖ ឆ្នាំ២០២២ នេះកម្ពុជា នឹងរៀបចំអបអរសាទរ ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ក្រោមប្រធានបទ “កសាងអនាគតរួមមួយសម្រាប់ទាំងអស់គ្នា (Building a shared future for all life)” នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ រួមជាមួយនឹងពិធីដាំកូនឈើតាមដងផ្លូវចូលទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
សូមរំលឹកថា “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា” ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ទៅតាមប្រធានបទខុសៗគ្នា ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី៕