**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

៣ខែដើមឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន បន្តការបណ្តុះបណ្តាលបាន៧វគ្គ និងសម្រេចលទ្ធផលសំខាន់ជាច្រើនទៀត

ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គិតពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ហៅកាត់ថា NASLA បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន៧វគ្គ ដោយមានសិក្ខាកាមជាមន្រ្តី ចូលរួមសិក្សា៣៧៦រូប ក្នុងនោះមានស្រ្តី ១៦៤រូប។ប

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ មន្រ្តីទទួលការបណ្ដុះបណ្ដាលទាំងនោះ ជាមន្ត្រីរាជការស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ និងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ។

យោងតាមរបាយការណ៍ ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានពង្រីកវិសាលភាពតាមរយៈការផ្សព្វផ្សាយអាហារូបករណ៍អន្តរជាតិសំខាន់ៗចំនួន ៣ ស្តីពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍន៍អាស៊ី និងប្រទេសកូរ៉េ (ADB-Korea Fellowship Program) សម្រាប់ឆ្នាំ២០២៦ កម្មវិធីអាហារូបករណ៍នូវែលហ្សេឡង់ (MNZS) សម្រាប់ឆ្នាំ២០២៧ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី “Mid-Level Public Sector Leadership” របស់ប្រទេសនូវែលហ្សេឡង់។

ក្នុងរយៈពេល៣ខែនោះដែរ សាលាក៏បានចាត់បញ្ជូនមន្ត្រីចំនួន ២រូប មានស្រី១រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីចំនួន១វគ្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ផងដែរ។

ដោយឡែក ដើម្បីអភិវឌ្ឍកម្មវិធីសិក្សា សាលាបានកំពុងខិតខំរៀបចំបញ្ចប់កម្មវិធីសិក្សាចំនួន២ រួមមាន កម្មវិធីសិក្សាបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានវឌ្ឍនភាពប្រមាណ ៧៥% ដោយបាននិងកំពុងកែសម្រួលបញ្ចប់សេចក្តីព្រាងកម្មវិធីសិក្សា ព្រមទាំងកំពុងរៀបចំកម្មវិធីសិក្សាថ្មីចំនួន៤ផ្សេងទៀត ដែលអាចនឹងបញ្ចប់ក្នុងឆ្នាំ២០២៦។

សម្រាប់ទិសដៅការងារបន្តក្នុងត្រីមាសទី២ សាលាជាតិរដ្ឋបាលមូលដ្ឋានបានកំណត់ផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ក្នុងការជំរុញការរៀបចំវគ្គបណ្តុះបណ្តាលឱ្យស្របតាមផែនការប្រចាំឆ្នាំ ព្រមទាំងបន្តពង្រឹងគុណភាពអប់រំតាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា ការរៀបចំសៀវភៅគោល និងការកែលម្អបរិស្ថានសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព។ សាលាក៏នឹងបន្តជំរុញការស្រាវជ្រាវ និងផ្សព្វផ្សាយលើប្រធានបទអភិបាលកិច្ចមូលដ្ឋាន រួមទាំងបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូតាមគ្រប់រូបភាព ជាពិសេសការបន្តតាមដាន និងជំរុញការអនុវត្តគម្រោង កម្មវិធីនានាដែលមានស្រាប់ ក៏ដូចជារៀបចំបញ្ចប់សំណើគម្រោងនានាដើម្បីកៀរគរការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលលើការងារសំខាន់ៗជាច្រើនរួមមាន ការអភិវឌ្ឍសមត្ថភាព និងពង្រឹងគុណភាពអប់រំ ការរៀបចំឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងអភិបាលកិច្ចមូលដ្ឋាន ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ព្រមទាំងបានជំរុញការធ្វើទំនើបកម្មអង្គភាព ដើម្បីឆ្លើយតបនឹងការធ្វើបរិវត្តកម្មឌីជីថល។

សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃដែលមានឋានៈស្មើអគ្គនាយកដ្ឋាន។ សាលានេះមានតួនាទីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

អត្ថបទដែលជាប់ទាក់ទង