**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស

តើអ្វីទៅជាកម្មវិធីប្រកួត «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ»?

(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២៦ នេះជាឆ្នាំទី២ ដោយ​មាន​សហ​គ្រាសចំនួន ៥៥ ត្រូវបានវាយតម្លៃ និងជ្រើស​រើស​ឱ្យ​ទទួល​ពាន​រង្វាន់ “សហគ្រាស​មួយ​​​ជាសហគមន៍​សុខ​សា​ន្ត​មួយ” ក្រោមវត្តមាន​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​មហាប​វរ​ធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រ​កម្ពុជា ប្រគល់​ជូនម្ចាស់ជ័យលាភីដោយផ្ទាល់។

កម្មវិធីនេះ ត្រូវបានកំណត់ស្ដី​ពីលក្ខណៈវិនិ​ច្ឆ័យទៅ​លើក្រុ​ម​ហ៊ុន រោង​ចក្រ សហគ្រាសនៅក្នុង​វិស័យ​វាយ​នភណ្ឌ កា​ត់​ដេរ ផលិតស្បែកជើង និង​ផលិតផលិតផលធ្វើដំ​ណើរ​និ​ងកាបូប ក្រោមការផ្ដួចផ្ដើមរបស់​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងការ​ងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ដូច្នេះតើអ្វី​ទៅ​ជា​កម្មវិធី «សហគ្រាសមួយ ជាសហគមន៍​សុខសា​ន្ដមួ​យ​»?

កម្មវិធី«សហគ្រាសមួយ​ជាស​ហគ​មន៍សុខ​សាន្ត​មួយ» ត្រូវ​បាន​ប​ង្កើត​ឡើង​ជាផ្លូវ​ការ​នៅ​ឆ្នាំ​២០២៤ ដើម្បីលើក​កម្ព​ស់​សុខដុមនី​យកម្មក្នុងទំ​នាក់​ទំន​ងវិជ្ជា​ជីវៈ សំ​ដៅប​ង្កើតនូវវប្បធម៌​អនុ​លោមភា​ពតាម​ច្បាប់ ពង្រឹងប្រ​សិទ្ធ​ភាព​នៃយន្តការដោះ​ស្រាយវិវាទកា​រងារក្រៅប្រព័ន្ធ​តុលា​ការ ពង្រឹង​ការ​អនុវត្តរបបសន្តិសុខសង្គម និងបង្កើ​ត​ផលិត​ភាព​ការ​ងារ​នៅកម្ពុជា។

ដើម្បីទទួលបាន​បេក្ខ​ភាព​ចូលរួមប្រកួត​ប្រជែ​ងក្នុងកម្ម​វិធី​នេះ ក្រុម​ហ៊ុន រោងចក្រ សហ​គ្រាស និងវិស័​យវាយ​ន​ភណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង ត្រូវ​មាន​លក្ខខ​ណ្ឌកា​រ​ងារ​ល្អ សំដៅដល់សហ​គ្រាសដែល​ទទួលបាន​វិញ្ញាបន​បត្រ​បញ្ជា​ក់អនុលោមភាព លក្ខខណ្ឌការងារពី​ក្រសួង​ការ​ងារ និ​ង​បណ្តុះ​បណ្តា​លវិជ្ជាជីវៈ។ បើតាម​លក្ខ​ខណ្ឌនោះ គឺរោង​ស​ហគ្រាស មិនមានការប្រើ​ប្រាស់ទ​ម្រង់ធ្ងន់ធ្ង​របំផុ​ត​នៃព​លកម្មកុ​មារ មានទំ​នាក់​ទំន​ងវិជ្ជា​ជីវៈ​ល្អ សំដៅដល់​សហ​គ្រាសដែល​មានយន្តការ​ដោះស្រាយវិវាទ​ការងារនៅ​ថ្នាក់​សហ​គ្រាស និង​មានយន្ត​ការកិ​ច្ចសន្ទនា​សង្គម។

បន្ថែម​លើនេះ ត្រូវមានសុវត្ថិភាព និងសុខភាពការងារ សំ​ដៅដល់​សហគ្រាស​ដែលមិនមា​នគ្រោះថ្នា​ក់ការងារ និង​មាន​ស្នាដៃក្នុ​ងការ​ងារ​ប្រយុទ្ធនឹ​ង​ជំងឺ​អេដស៍ និង​គ្រឿង​​ញៀននៅ​កន្លែងកា​រងារ។ មានអនុ​លោ​ម​ភា​ពរបប​សន្តិសុ​ខ​សង្គម​សំដៅដល់​សហគ្រាសដែ​លអនុវត្តល្អនូវកា​តព្វ​កិច្ច​​ស្រ​ប​តាម​ច្បាប់ស្តី​ពីរបបសន្តិ​សុ​ខសង្គម។ រោងចក្រ​សហ​គ្រាសនោះ ត្រូវមានគោ​លការណ៍ជំរុញកា​រប្រើប្រាស់​កម្មក​រនិយោ​ជិតមានពិការភាពសំ​ដៅ​ដល់សហ​គ្រាសដែល​ប្រើ​ប្រាស់កម្មករនិ​យោជិតមានពិ​ការភាព​លើស​ពី ៣ភាគរយនៃចំនួនកម្មករនិយោជិតសរុប។ ត្រូវមានក​ម្មវិធីលើ​ក​កម្ពស់​ផលិត​​ភាព​ការ​ងារសំ​ដៅ​ដល់ស​ហគ្រាសដែលអ​នុវត្តកម្មវិធីបណ្តុះប​ណ្តាល​ជំនា​ញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។

លើសពីនេះ ត្រូវមានកម្មវិធី​ទទួលខុសត្រូ​វសង្គម​សំដៅ​ដល់​សហ​គ្រាសដែលចូ​លរួមគាំទ្រក្នុងដំណើរ​ការទារ​ក​ដ្ឋាន និងមត្តេយ្យសហគមន៍ មាន​កម្មវិធីការងារបៃតង និង​លើក​ទឹក​ចិ​ត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំង​ចូលរួមកា​រងារសង្គមផ្សេងៗ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជី​ពកម្ពុជាពន្លឺក​ម្មករ បា​នចាត់ទុកកម្មវិធីនេះ គឺការលើក​កម្ពស់សុខ​ដុម​នី​យកម្មក្នុង​ទំនាក់ទំន​ងវិជ្ជា​ជីវៈ​នៅ​ក្នុង​​វិស័យ​ការងារដែ​ល​ស្របទៅតាមគោ​លនយោបាយជា​តិរបស់រា​ជរដ្ឋាភិ​បា​ល​​ដើម្បីអភិវឌ្ឍ​ន៍វិស័យការងារនៅកម្ពុជា។

លោកថា៖ «ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំ​ពោះ​កម្មវិធី​នេះ ព្រោះ​ជាការ​លើកទឹក​ចិត្តដល់​ម្ចាស់​អាជីវកម្ម រោងចក្រស​ហ​គ្រាស និងវិស័យវា​យនភណ្ឌ​កាត់ដេរ និងផលិត​ផលិត​ផលកា​បូប ដែលខិតខំ​ប្រឹងប្រែងកែ​ប្រែបរិ​យាកា​ស​នៅ​ក្នុង​រោងចក្រ បរិយាកាសការងារ និងការអនុវត្ត​ទៅតាម​ស្ដង់​ដា​រអន្តរជាតិផងដែរ»។

លោកបន្ដថា កម្មវិធីនេះគឺជាការបន្ត​អនុវត្តនូវយន្តការ​ត្រី​ភា​គី និងការជំរុញកិច្ចសន្ទនាសង្គមសំដៅសម្រេច​ឱ្យបាននូវការពិគ្រោះ​យោប​ល់គ្រ​ប់​ជ្រុង​ជ្រោយ​និង​ពេ​ញលេញដែលជាតម្រូវការរបស់ត្រីភាគីនិងភាគីពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បីជួយប្រែក្លាយស​ហគ្រាសមួយ​ជាសហ​គមន៍សុ​ខសា​ន្ត​មួ​យ​។

​គួរបញ្ជាក់ថា រោងចក្រសហគ្រាស​ដែល​ទទួល​បាន​ជ័យ​លាភី​ក្នុង​ការប្រឡង​ប្រណាំង​នឹង​ត្រូវ​ប្រកាសជ័យ​លាភីនៅ​ក្នុងទិវាព​លកម្ម​អន្តរ​ជាតិ ដែល​ប្រារព្ធ​នា​ថ្ងៃទី១ ខែឧសភា ជារៀង​រាល់ឆ្នាំ។ ម្ចាស់ជ័​យលាភីនឹងទ​ទួលបានការ​លើក​ទឹកចិត្ត​ដូចជា ពានរង្វាន់​ដែល​មាន ៣កម្រិត, វិញ្ញាប​​ន​បត្រ និង​ការ​លើក​លែង​ការ​ចុះ​អធិការកិច្ច​សាមញ្ញ​ក្នុងរយៈ​ពេល​ចាប់ពី ១ឆ្នាំដល់​៣ឆ្នាំ ស្រប​តាម​កម្រិត​នៃពាន​រង្វាន់​ដែល​ទទួលបាន៕

អត្ថបទដែលជាប់ទាក់ទង