ឯកឧត្តម សួស ប្រាថ្នា និងលោកជំទាវ យិន ស៊ីនួន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនិវត្តន៍ជនជាស្ត្រីក្រសួងមហាផ្ទៃ

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោកជំទាវ យិន ស៊ីនួន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនិវត្តន៍ជនជាស្ត្រីក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសនៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តព្រៃវែង ទីស្ដីការក្រសួងមហាផ្ទៃ។
ពិធីនេះ មានការចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងនិវត្តន៍ជនជាស្ត្រីជាច្រើនរូប៕

