**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

សហជីពនៅកម្ពុជា ជួបជុំរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា បង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ

ភ្នំពេញ ៖ កម្មករនិយោជិត និងសហជីពនៅកម្ពុជាប្រមាណជាង៣ពាន់នាក់ បានជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលជាការបង្ហាញពីសុខដុមនីយកម្មក្នុងវិស័យការងារ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានបញ្ជាក់ថា ការរៀបចំអបអរសាទរ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា គឺមានគោលបំណងរំលឹក និងលើកសរសើរចំពោះភាពអង្គអាចក្លាហាន និងការខិតខំប្រឹងប្រែងរបស់កម្មករនិយោជិត ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឲ្យពួកគេទទួលបានជីវភាពកាន់តែល្អប្រសើរ ការងារសមរម្យ និងស្ថិរភាពការងារបានយ៉ាងច្បាស់លាស់។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការជួបជុំនេះសំខាន់សម្រាប់កម្មករនិយោជិតក្នុងការរឹតចំណងមិត្តភាពរវាងសហជីព និងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិសេរីភាព យ៉ាងពេញលេញក្នុងប្រព័ន្ធការងារ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

លោកបានថ្លែងថា «កម្មករនិយោជិតមានតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅ តាមរយៈការងារសមរម្យ និងបរិយាកាសការងារសុខដុមនីយកម្ម ខណៈដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អនុវត្តសិទ្ធិសេរីភាព និងច្បាប់ការងារ បានយ៉ាងមានប្រសិទ្ធភាព ស្របតាមទិសដៅ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។

ទន្ទឹមនេះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការអបអរសាទរ ទិវាពលកម្មអន្តរជាតិនេះ គឺបង្ហាញថាកម្ពុជាគឺជាប្រទេសមួយដែលកំពុងតែរីកចម្រើនទៅមុខផ្នែកវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ ក៏ដូចជាវិស័យការងារ ដែលធ្វើឱ្យកម្មករនិយោជិតទូទាំងប្រទេស មានអារម្មណ៍សប្បាយរីករាយ។

លោកថ្លែងថា «កម្មវិធី១ឧសភា ដែលប្រព្រឹត្តិឡើងនេះ ក្នុងនាមសហជីពយើងចង់បង្ហាញថា កម្មករនិយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការសាទរជាខ្លាំងដោយសារតែរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកតែងគិតគូរសុខទុក្ខកម្មករជានិច្ច ជាពិសេសដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត»។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថាឱកាសខួបអនុស្សាវរីយ៍នេះ គឺមិនអាចប្រព្រឹត្តិទៅបានឡើយបើគ្មានសន្តិភាព។ ទន្ទឹមនេះការជួបជុំក៏បានបង្ហាញថាសិទ្ធិសេរីភាពកម្មករនិយោជិតនៅកម្ពុជាមានភាពល្អប្រសើរឡើង ហើយកម្មវិធីនេះក៏ជួយបង្កើនការយល់ដឹង និងសន្ទនាសង្គម ដើម្បីដោះស្រាយវិវាទការងារដោយសន្ដិភាព និងមិនប្រើប្រាស់អំពើហិង្សា។

លោកថ្លែងថា« ការអបអរសាទរទិវា ១ ឧសភា នេះក៏បានបង្ហាញថា កម្ពុជាកំពុងតែអភិវឌ្ឍលើវិស័យការងារទៅតាមស្តង់ដារអន្តរជាតិ និងមានទិសដៅល្អប្រសើរ សម្រាប់គ្រប់វិស័យនៅកម្ពុជា»។

អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័នធសហជីពកម្ពុជា(CATU) ថ្លែងថាការជួបជុំរបស់កម្មករនិយោជិត និងសហជីពក្នុងឱកាសនេះ បង្ហាញពីភាពសុខដុមនីយកម្មក្នុងវិស័យការងារ និងការអនុវត្តជាក់ស្តែង តាមរយៈការរួមបញ្ចូលគ្នារវាងភាគីពាក់ព័ន្ធនឹងកម្មករមកពីវិស័យផ្សេងៗគ្នាទាំងអស់ ដើម្បីលើកកម្ពស់សិទ្ធិ  ស្វែងរកដំណោះស្រាយ និងផលប្រយោជន៍របស់កម្មករនិយោជិត។

លោកស្រីថ្លែង « ការជួបជុំអបអរសាទរទិវាពលកម្មអន្តរជាតិ គឺជាថ្ងៃសំខាន់មួយដែលកម្មករមានឱកាសបង្ហាញពីក្តីកង្វល់ តម្រូវការ ដំណោះស្រាយ ដែលអាចឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយដោះស្រាយទាន់ពេលវេលា»។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះបញ្ជីការអង្គការវិជ្ជាជីវៈចំនួន ៦ ៥២០ ក្នុងនោះ សហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន ២៨៥, សហជីពមូលដ្ឋានចំនួន ៦ ០៥៩ និងសមាគមនិយោជកចំនួន ១៣៕

អត្ថបទដែលជាប់ទាក់ទង