**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

រដ្ឋបាលខេត្តសៀមរាប និង ក្រុមជំនាញJICA រៀបចំសិក្ខាសាលាលើកទី២ ស្ដីពីការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

សៀមរាប៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមអ្នកជំនាញ JICA បានរៀបចំសិក្ខាសាលាលើកទី២ ស្ដីពីការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃអូកាហ្សាគី នៃប្រទេសជប៉ុន សិក្ខាសាលានេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្ដួចផ្ដើមអំពីទីក្រុងឆ្លាតវៃ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក មីយ៉ាកិ ស៊ីគីកឹក (Miyake Shigehiko) ប្រធានទីប្រឹក្សាគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាប ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន ម្ចាស់អាជីវកម្ម និងក្រុមនិស្សិតផងដែរ។

ក្នុងឱកាសនោះ លោក មីយ៉ាកិ ស៊ីគីកឹក បានលើកឡើងថា បទពិសោធន៍នៃការអភិវឌ្ឍទីក្រុងអូកាហ្សាគី នឹងក្លាយជាគំរូដ៏សំខាន់សម្រាប់ខេត្តសៀមរាប ក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងឱ្យមានប្រសិទ្ធភាព និងសមស្របតាមបរិបទតំបន់។

លោកបានសង្កត់ធ្ងន់ថា ទីក្រុងអូកាហ្សាគីមានលក្ខណៈស្រដៀងគ្នាខ្លាំងនឹងក្រុងសៀមរាប ដោយមានដងស្ទឹងហូរកាត់ និងមានបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលទាមទារនូវការការពារ និងអភិរក្សយ៉ាងហ្មត់ចត់សម្រាប់មនុស្សជំនាន់ក្រោយ។

លោកប្រធានទីប្រឹក្សាគម្រោង បានបញ្ជាក់បន្ថែមថា ការសិក្សាពីលក្ខណៈស្រដៀងគ្នារវាងទីក្រុងទាំងពីរ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព ដែលមិនត្រឹមតែផ្អែកលើបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតលើការលើកកម្ពស់គុណភាពជីវិត និងការដោះស្រាយបញ្ហាទីក្រុងក្នុងរយៈពេលវែង តាមរយៈកិច្ចសហការរវាងវិស័យសាធារណៈ ឯកជន ស្ថាប័នអប់រំ និងការចូលរួមពីប្រជាពលរដ្ឋ។

លោកបានបន្តថា គោលគំនិតនៃទីក្រុងឆ្លាតវៃ ឆ្លុះបញ្ចាំងពីក្ដីប្រាថ្នារួមក្នុងការប្រើប្រាស់ នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីកែលម្អជីវភាពរស់នៅ បង្កើននិរន្តរភាពបរិស្ថាន និងភាពធន់។ ខណៈខេត្តសៀមរាបកំពុងរីកចម្រើនយ៉ាងរហ័ស ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ការបង្កើនសុវត្ថិភាពសម្រាប់ប្រជាជន និងភ្ញៀវទេសចរ ព្រមទាំងការគ្រប់គ្រងទិន្នន័យទេសចរណ៍ គឺជាកិច្ចការអាទិភាពដែលត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោក យុន លីនណេ អភិបាលរងខេត្ត បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការចែករំលែកបទពិសោធន៍នេះ។

លោកមានប្រសាសន៍ថា ការអភិវឌ្ឍទីក្រុងឆ្លាតវៃគឺជាទិសដៅសកល ដែលខេត្តសៀមរាបចាំបាច់ត្រូវចាប់យក ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតចេញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងប្រជាសាស្ត្រ។ គម្រោងទីក្រុងឆ្លាតវៃអូកាហ្សាគិនៃប្រទេសជប៉ុន មិនត្រឹមតែប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែផ្ដោតសំខាន់លើការបង្កើនគុណភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហាក្នុងក្រុង និងបំពេញកាតព្វកិច្ចសម្រាប់មនុស្សជំនាន់ក្រោយ។

លោកអភិបាលរងខេត្តបានបង្ហាញក្ដីរំពឹងថា សិក្ខាសាលានេះនឹងផ្ដល់នូវចំណេះដឹងថ្មីៗដល់សិក្ខាកាមពាក់ព័ន្ធនឹងគំរូទីក្រុងឆ្លាតវៃ និងការអនុវត្តជាក់ស្ដែង, ការពង្រឹងកិច្ចសហការ រវាងវិស័យរដ្ឋ និងឯកជន (PPP) និងការបង្កើតឱកាសសម្រាប់យុវជន និងការជំរុញអាជីវកម្មបែបឌីជីថល។ ហើយលទ្ធផលនៃសិក្ខាសាលានេះ នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញឱ្យក្រុងសៀមរាប ក្លាយជាទីក្រុងឆ្លាតវៃដែលមានផាសុកភាព ភាពទាក់ទាញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង