តម្លៃប្រេងបានបន្តកើនឡើង ខណៈអាមេរិកពង្រីកការបិទផ្លូវកំពង់ផែអ៉ីរ៉ង់

Reuters៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២៦ តម្លៃប្រេងបានបន្តកើនឡើង ដោយសារមានរបាយការណ៍ថា សហរដ្ឋអាមេរិកនឹងពង្រីកការបិទផ្លូវកំពង់ផែអ៉ីរ៉ង់ ដែលទំនងជាធ្វើឱ្យបញ្ហារំខានចំពោះការផ្គត់ផ្គង់ប្រេង ពីតំបន់ផលិតដ៏សំខាន់នៅមជ្ឈិមបូព៌ា កាន់តែអូសបន្លាយ។
តម្លៃប្រេងឆៅ Brent សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥២សេន ដល់តម្លៃ ១១១.៧៨ដុល្លារក្នុងមួយបារ៉ែល នាព្រឹកថ្ងៃពុធនេះ។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate សម្រាប់ខែមិថុនា បានឡើងថ្លៃ ៥៧សេន ដល់តម្លៃ ១០០.៥០ដុល្លារក្នុងមួយបារ៉ែល។ វាគឺជាការបន្តកើនឡើងក្នុងរយៈពេល ៨ថ្ងៃមកហើយ។
កាសែត Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា ប្រធានាធិបតី ដូណាល់ ត្រាំ បានណែនាំក្រុមជំនួយការឱ្យត្រៀមរៀបចំសម្រាប់ការបិទផ្លូវអ៉ីរ៉ង់ថែមទៀត ហើយថាលោកនឹងជ្រើសយកវិធីសាស្រ្តបន្តរឹតត្បិតសេដ្ឋកិច្ច តាមរយៈការរារាំងផ្លូវដឹកជញ្ជូនទៅ-មកកំពង់ផែអ៉ីរ៉ង់៕

