**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ធ្វើដំណើរទៅដល់ប្រទេសរុស្ស៉ី ជាទីដែលរូបលោកនឹងជួបពិភាក្សា ជាមួយ លោក ពូទីន ចំពោះមុខសង្រ្គាមជាមួយអាមេរិក

មូស្គូ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរមកដល់ប្រទេសរុស្ស៉ី ជាទីដែលរូបលោកនឹងជួបពិភាក្សា ជាមួយ ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន ចំពោះមុខសង្រ្គាមជាមួយសហរដ្ឋអាមេរិក។

លោក Araghchi បានធ្វើដំណើរមកដល់ទីក្រុង St Petersburg នាថ្ងៃចន្ទនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចកាលពីចុងសប្តាហ៍ នៅឯប្រទេសប៉ាគីស្ថាន និង អូម៉ង់ ដែលជាអ្នកជួយសម្រុះសម្រួលជម្លោះ។

ភ្លាមៗពេលមកដល់រុស្ស៉ី លោកប្រមុខការទូតអ៉ីរ៉ង់ បាននិយាយថា លោកធ្វើដំណើរមករុស្ស៉ីនាពេលនេះ គឺក្រោមគោលបំណងបន្ត កិច្ចពិគ្រោះយោបល់រវាងទីក្រុងតេហេរ៉ង់និងទីក្រុងមូស្គូ ស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិ។

លោកបានបន្ថែមថា ជំនួបរបស់លោកជាមួយលោកប្រធានាធិបតីរុស្ស៉ី នាថ្ងៃចន្ទនេះ នឹងបម្រើជាឱកាសល្អមួយ ដើម្បីជជែកអំពីស្ថានការណ៍វិវត្តន៍នៃសង្រ្គាម និងពិនិត្យឡើងវិញលើស្ថានភាពចុងក្រោយបង្អស់។

ក្តីសង្ឃឹមនៃកិច្ចប្រឹងប្រែងស្វែងរកសន្តិភាព បានថយចុះទៅវិញកាលពីថ្ងៃសៅរ៍ នៅពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលុបចោល គម្រោងទស្សនកិច្ចទៅកាន់ទីក្រុងអ៉ីស្លាម៉ាបាដ ដោយក្រុមបេសកជនរបស់លោក ខណៈភាគីទាំងពីរ ហាក់នៅខ្វែងគំនិតគ្នាខ្លាំងនៅឡើយ ជុំវិញបញ្ហាចម្បងៗ រួមមានមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ ក៏ដូចជាការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង