**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម


(ភ្នំពេញ)៖ យុវជនកម្ពុជាដែល​កំពុងសិក្សាជំនាញ​បច្ចេ​កទេស​នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចា​ប់អារម្មណ៍តាមរ​យៈ​ការ​បង្កើត Air Quality Monitoring Device ឬឧប​ករណ៍​វាស់ និ​ងតាមដា​នគុណ​ភាពខ្យល់ ដែលអាច​ជួយត្រួត​ពិនិត្យ​បរិយា​កាស និងជូនដំណឹងអំពី​ហានិភ័យដែល​អាច​ប៉ះពា​ល់ដល់សុខ​ភាពមនុស្ស និងបរិស្ថាន។

យុវជន ខាត់ ស៊ុនសំណាង រៀនជំនាញ​​អេឡិច​​ត្រូនិ​ក​​បាន​ឱ្យដឹងថា តាមរយៈម៉ាស៊ីនេះ ក្រោយ​ពី​ស្កេន QR Code អ្នកប្រើ​ប្រាស់អា​ចមើលឃើញ​ទិន្នន័យអំ​ពីគុណភា​ពខ្យល់​ដោយ​ផ្ទាល់នៅ​លើទូ​រសព្ទដៃ។ យុវជ​នរូបនេះ​បញ្ជាក់​​ថា ឧប​ក​រណ៍នេះត្រូ​​វបានរ​ចនា ផលិត និងអ​ភិវឌ្ឍ​ទាំង​ផ្នែក Hardware និង Software ដោយខ្លួនឯង រួមទាំង Web Interface សម្រាប់​បង្ហាញ​ទិន្នន័យ​ផង​ដែរ។

លោកបន្ថែមថា ឧបករណ៍នេះ​មានសម​ត្ថភាព​វាស់​ស្ទង់​ទិន្ន​ន័យ​សំខាន់ៗ​ជាច្រើន ដូច​ជា កម្រិត​ភាគ​ល្អិត​ធូលី PM10 ឧស្ម័ន​កាបូន​ឌីអុក​ស៊ីត​(​CO₂) សីតុ​ណ្ហ​ភាព សំ​ណើ​​ម និងប៉ារ៉ាម៉ែត្រផ្សេងៗទៀត។ ទិន្នន័យទាំងនេះ​អាច​ត្រូវ​បា​នបង្ហាញភ្លាមៗនៅលើទូរសព្ទដៃ ឬកុំព្យូទ័រ តាម​រយៈ​ប្រព័ន្ធអន​ឡាញដែល​ក្រុមសិស្ស​បាន​អភិវឌ្ឍ​ដោយ​ខ្លួន​ឯង។

សម្រាប់​លោក ស៊ុន មេសា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈបានថ្លែ​ងថា ឧបករណ៍នេះ​អាច​ជួយ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ប​រិយា​កាស និងជូនដំ​ណឹង​នៅ​ពេល​គុណភា​ពខ្យល់ ឬសីតុណ្ហ​ភាពឈា​នដ​ល់ក​ម្រិត​ដែល​អាចប​ង្កហានិ​ភ័យ។ បន្ថែម​ពីនេះ ឧបករណ៍នេះអា​ច​យក​ទៅ​ប្រើប្រាស់បានទូលំទូលាយនៅតាមរោងចក្រ ស​ហ​គ្រាស ស្ថាប័ន​សា​ធារណៈ ឬទី​តាំងផ្សេងៗ ដែលមានត​ម្រូវ​កា​រតាមដាន​គុណភាពខ្យល់។

លោកបញ្ជាក់ថា៖«ស្នាដៃនេះ ជាភស្តុតាង​បង្ហាញពីស​មត្ថ​ភាព​រ​បស់យុវជនកម្ពុជា ក្នុងការបង្កើត និងអភិ​វឌ្ឍ​បច្ចេក​វិទ្យា​ដោ​យខ្លួនឯង ដោយមិន​ចាំបាច់​ពឹងផ្អែក​ទាំង​ស្រុង​លើ​ប​ច្ចេកវិទ្យា​បរទេស​។ ស្នាដៃ​របស់ក្រុ​ម​សិស្ស NPIC ដែ​ល​ភាគច្រើ​នមាន​វ័យត្រឹ​មជាង ២០ឆ្នាំនេះ បានបង្ហា​ញ​ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កំពុង​រួមចំណែកប​ង្កើតធនធានម​នុស្សដែលមា​នសម​ត្ថ​ភាព​​ឆ្លើ​យ​តបនឹងតម្រូវការបច្ចេកវិទ្យាទំនើប និងការអ​ភិវ​ឌ្ឍ​ឧស្សា​ហក​ម្មនៅកម្ពុជា»។

បើតាម​លោក ស៊ុន មេសា ការ​បង្កើត Air Quality Monitoring Device មិនត្រឹមតែ​ជាស្នាដៃ​បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជា​មោទនភាពមួ​យដែល​បង្ហា​ញ​ថា យុ​វជនខ្មែរអាចស្រាវជ្រាវ ច្នៃប្រឌិត និងបង្កើ​តដំណោះ​ស្រា​យ​បច្ចេកវិទ្យាសម្រាប់បម្រើសង្គម និងការអភិវ​ឌ្ឍ​ប្រ​ទេ​​សជា​តិបានដូចប​ណ្តាប្រ​ទេ​ស​ជឿន​លឿន​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង