**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ

UN៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញវិញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលត្រូវបានដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ ហើយបានព្រមានថា ពួកវាកំពុងបង្កើនទុក្ខវេទនាខ្លាំងនិងគំរាមកំហែងដល់អាយុជីវិត។

ស្របពេលដែលគុយបាបានស្ថិតក្រោមការហ៊ុមព័ទ្ធពាណិជ្ជកម្មរបស់អាមេរិក ចាប់តាំងតែពីឆ្នាំ១៩៦២មក ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធបន្ថែមយ៉ាងគំហុក អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ដោយបានរាំងខ្ទប់លំហូរផ្គត់ផ្គង់ឥន្ធនៈ និងព្រមានគ្រប់គ្រង​ប្រទេសដែនកោះមួយនេះ។

ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងថា ការរឹតត្បិតប្រេងឥន្ធនៈតាំងតែពីដើមឆ្នាំ២០២៦នេះ បូករួមជាមួយការរឹតបន្តឹងទណ្ឌកម្មមួយចំនួនថែមទៀត កំពុងបង្កគ្រោះថ្នាកដោយផ្ទាល់ចំពោះប្រជាជនគុយបា ជាពិសេសអ្នកងាយរងគ្រោះ។

លោក Turk បានបន្តថា កុមារកំពុងតែបាត់បង់ជីវិត ដោយសារក្រុមគ្រូពេទ្យខ្វះខាត សម្ភារវេជ្ជសាស្រ្តនិងឱសថ ដែលជារឿងមិនអាចទទួលយកបាន​ ដូច្នេះហើយទណ្ឌកម្មទាំងនេះ ត្រូវតែដកចេញវិញជាបន្ទាន់។

ប្រមុខសិទ្ធិមនុស្ស UN បាននិយាយថា ការបិទខ្ទប់លំហូរប្រេងដោយអាមេរិក បានធ្វើឱ្យគុយបាជួបបញ្ហាដាច់ភ្លើងស្ទើររៀងរាល់ថ្ងៃ ហើយជារឿយៗដាច់ម្តង គឺលើស២០ម៉ោង។ ម៉្យាងវិញទៀត ទណ្ឌកម្មមួយចំនួនបន្ថែម ដែលទើបត្រូវបានដាក់ថ្មីៗ ក្នុងនោះមានខ្លះប៉ះពាល់​ដល់ទាំងក្រុមហ៊ុននៅបរទេសដែលទាក់ទងជាមួយគុយបា បានធ្វើឱ្យស្ថានការណ៍លំបាក កាន់តែយ៉ាប់យ៉ឺនថែមទៀត។

លោក Turk បានរំលេចអំពីទុក្ខលំបាកដែលបានកើនឡើង ចាប់តាំងពីការរឹតត្បិតលំហូរឥន្ធនៈរបស់អាមេរិក ត្រូវបានអនុវត្ត ដូចជាការកើនឡើងទ្វេដងនៃអត្រាមរណភាពទារក និងការថយចុះនៃអត្រាសង្ឃឹមរស់របស់កុមារកើតជំងឺមហារីក ដោយសារសេវាសុខាភិបាល ស្ថិតក្រោមសម្ពាធខ្លាំង។ មិនតែប៉ុណ្ណោះ ការផលិតស្បៀងអាហារ បានថយចុះ៦០ភាគរយ ហើយតម្លៃម្ហូបអាហារទូទៅ បានហក់ឡើងខ្ពស់។

គួរបញ្ជាក់ថា លោក ត្រាំ បានបង្កើនសម្ពាធប្រឆាំងគុយបា ដោយចោទថា របបដឹកនាំកុម្មុយនីស្តរបស់ប្រទេសដែនកោះនៅតំបន់សមុទ្រ Caribbean មួយនេះ គំរាមកំហែងសន្តិសុខរបស់អាមេរិក៕

អត្ថបទដែលជាប់ទាក់ទង