រដ្ឋមន្ត្រីការពារជាតិម៉ាលី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ

បាម៉ាកូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិម៉ាលី លោក សាឌីអូ កាម៉ារ៉ា (Sadio Camara) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដោយក្រុមសកម្មប្រយុទ្ធ JNIM ដែលជាក្រុមសម្ព័ន្ធមិត្តរបស់អាល់កៃដា កាលពីថ្ងៃសៅរ៍កន្លងទៅ។
ការវាយប្រហារនេះបានកើតឡើងនៅឯលំនៅឋានរបស់លោក ក្នុងមូលដ្ឋានទ័ព ខាទី (Kati) ដែលស្ថិតនៅជាយរដ្ឋធានីបាម៉ាកូ (Bamako)។
លោក សាឌីអូ កាម៉ារ៉ា គឺជាមន្ត្រីជាន់ខ្ពស់ដ៏មានឥទ្ធិពលម្នាក់នៅក្នុងរដ្ឋាភិបាលម៉ាលី ហើយការបាត់បង់ជីវិតរបស់លោកនៅក្នុងមូលដ្ឋានទ័ពដ៏សំខាន់នេះ បានបង្ហាញពីការកើនឡើងនូវការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ៕

