លោក ដូណាល់ ត្រាំ ៖ អុីរ៉ង់អាចទាក់ទងមកកាន់អាមេរិកបាន ប្រសិនបើចង់ចរចាបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអាទិត្យនេះបានថ្លែងថា អ៊ីរ៉ង់អាចទាក់ទងមកកាន់សហរដ្ឋអាមេរិកបាន ប្រសិនបើពួកគេចង់ចរចាដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។
ក្នុងបទសម្ភាសន៍ក្នុងកម្មវិធី “The Sunday Briefing” របស់ទូរទស្សន៍ Fox News លោក ត្រាំ បានបង្ហាញពីជំហរបើកចំហសម្រាប់ការពិភាក្សា ប្រសិនបើទីក្រុងតេហេរ៉ង់មានឆន្ទៈក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះប្រដាប់អាវុធដែលកំពុងកើតមាន។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីស្ដារការចរចាសន្តិភាពកាលពីពេលថ្មីៗនេះ បានជួបភាពរកាំរកូសមិនទៅមុខ៕
