សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅវត្តអូរសោម
ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញប្រគេនទរយ្យវត្ថុ និងទានព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអូរសោម ស្ថិតក្នុងភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់។