កីឡាការិនីជម្រើសជាតិកម្ពុជា ២រូប រងរបួសក្រោយការប៉ះទង្គិចគ្នា ក្នុងពេលប្រកួតជាមួយមីយ៉ាន់ម៉ា
ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា កីឡាការិនីជម្រើសជាតិកម្ពុជា២រូប បានទទួលរងរបួសក្រោយការប៉ះទង្គិចគ្នា ក្នុងពេលប្រកួតជាមួយក្រុមកីឡាការិនីជម្រើសជាតិរបស់មីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប្រភពបញ្ជាក់ថា ក្រោយការស្កេន X-Ray និងការពិនិត្យកន្លែងប៉ះទង្គិច បច្ចុប្បន្នកីឡាការិនីយើងបានធូរស្រាលខ្លះហើយ។ អរគុណសម្រាប់ការខិតខំប្រឹងប្រែង សូមឲ្យប្អូនៗឆាប់ជាសះស្បើយឡើងវិញ៕