សុខ លឹមហេង ក្លាយជាម្ចាស់ជ័យលាភីអុកចត្រង្គ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»

ភ្នំពេញ៖ នៅថ្ងៃទី១៩ មេសា ដែលជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីប្រកួតផ្ដាច់ព្រ័ត្រកីឡាអុកចត្រង្គ យកចំណាត់ថ្នាក់លេខ១ និងលេខ២ នៅភូមិវប្បធម៌ដើម្បីដណ្ដើមយកពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្រោយបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ កម្មវិធីប្រកួតផ្ដាច់ព្រ័ត្រកីឡាអុកចត្រង្គឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ដើម្បីដណ្តើមយកពានរង្វាន់សម្តេចតេជោ បានរកឃើញម្ចាស់ជ័យលាភីហើយ គឺយុវជន សុខ លឹមហេង ដែលមានវ័យ២៤ឆ្នាំ៕

