**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»

ម៉ារ៉ាតុងរ៉ូបូត៖ ការឆ្ពោះទៅរកគន្លងផ្លូវល្បឿនលឿននៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន

ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សឆ្នាំ២០២៦ ដែលសហការរៀបចំដោយសាលារដ្ឋបាលក្រុងប៉េកាំង និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម នឹងប្រព្រឹត្តទៅនៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យា Yizhuang ទីក្រុងប៉េកាំងនៅថ្ងៃទី១៩ ខែមេសានេះ ដែលនឹងមានការចូលរួមពីក្រុមកីឡាកររ៉ូបូតចិននិងអន្តរជាតិជាង៧០ ក្រុម។ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងដែលមានចម្ងាយប្រហែល២១ គីឡូម៉ែត្រអាចនិយាយបានថាជាការធ្វើតេស្តចំពោះភាពធន់របស់មនុស្សយើង ចំណែកនិយាយចំពោះរ៉ូបូតវិញ វាជាការធ្វើតេស្តចំពោះដែនកំណត់នៃប្រព័ន្ធបច្ចេកវិទ្យារ៉ូបូត។
ក្នុងនាមជាព្រឹត្តិការណ៍ប្រកួតពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សដំបូងគេលើពិភពលោក គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ វាមិនមែនស្ថិតនៅលើតែការបង្អួតគ្នាខាងបច្ចេកវិទ្យារ៉ូបូតនោះទេ តែវាជាការជំរុញការប្រើប្រាស់រ៉ូបូតរូបរាងមនុស្សឱ្យបានកាន់តែទូលំទូលាយ និងពន្លឿនការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាមួយនឹងឧស្សាហកម្ម ដើម្បីឱ្យផលិតផលបញ្ញាសិប្បនិម្មិតបម្រើផលប្រយោជន៍ទាំងផ្នែកផលិតកម្មនិងជីវភាពរស់នៅឱ្យបានកាន់តែទូលំទូលាយ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ពិភពលោកដូចជា ម៉ូដែលធំ, រ៉ូបូតរូបរាងមនុស្ស, ការបរបើកដោយស្វ័យប្រវត្តិនិងផលិតកម្មវៃឆ្លាតជាដើមបានឈានចូលដំណាក់កាលស្ទុះងើបខ្លាំង។ ចំណែកប្រទេសចិនបានក្តាប់ជាប់ឱកាសនៃបដិវត្តន៍បច្ចេកវិទ្យាជាប្រវត្តិសាស្ត្រមួយនេះ ដោយបោះជំហានអភិវឌ្ឍន៍ពីដំណាក់កាលរៀនសូត្រពីបច្ចេកទេសរបស់គេ ដល់ការស្រាវជ្រាវបានសមិទ្ធផលថ្មីមួយចំនួនដោយឯករាជ្យម្ចាស់ការ រហូតដល់ការមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្នុងវិស័យបញ្ញាសិប្បនិម្មិត ដែលបានបង្កើតឡើងនូវអេកូឡូស៊ីនៃបញ្ញាសិប្បនិម្មិតដែលមានភាពពេញលេញនិងរស់រវើកបំផុតលើពិភពលោក។ ដោយសារប្រទេសចិនបានប្រកាន់អាកប្បកិរិយាបើកទូលាយ ផ្តល់ផលប្រយោជន៍ជាទូទៅនិងចែករំលែកគ្នា ដូច្នេះប្រទេសជាច្រើនជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួចបានចែករំលែកនូវសមិទ្ធផលថ្មីៗខាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន។
ទីផ្សារដ៏ធំមហាសាលនិងខ្សែច្រវាក់ផលិតកម្មដ៏ពេញលេញរបស់ប្រទេសចិន បានផ្តល់ជាលំហសហប្រតិបត្តិការនិងកម្លាំងចលករសម្រាប់ជំរុញកំណើននៃពិភពលោក ដែលបានជំរុញឱ្យការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិនឈានចូលគន្លងផ្លូវល្បឿនលឿនយ៉ាងឆាប់រហ័ស។ ក្រៅពីនេះ ចិនបានរួមចំណែកយ៉ាងសកម្មនូវផែនការរបស់ខ្លួនសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ដោយផ្តួចផ្តើមឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងផ្លូវសុចរិត ប្រកបដោយភាពបើកទូលាយនិងបរិយាប័ន្ន សុវត្ថិភាពនិងអាចគ្រប់គ្រងបាន ដែលជាកត្តាគន្លឹះសម្រាប់ជំរុញឱ្យមានការបង្កើតច្បាប់កំណត់អន្តរជាតិក្នុងវិស័យបញ្ញាសិប្បនិម្មិតដែលកាន់តែស្មើភាពនិងសមហេតុផល។
កន្លងមក ប្រទេសសកលខាងត្បូង(បណ្តុំប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួច) មានការពឹងផ្អែកយ៉ាងខ្លាំងលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់លោកខាងលិច ឯការងើបឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិន បានបំបែកភាពផ្តាច់មុខខាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់លោកខាងលិច ដែលធ្វើឱ្យមានតុល្យភាពរវាងទីផ្សារអាស៊ីនិងអឺរ៉ុប ពិសេសបានផ្តល់ឱកាសឱ្យប្រទេសកាន់តែច្រើនអាចចូលរួមក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងនោះបូករួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផងដែរ។
ឧត្តមភាពនៃផលិតផលបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិនបានរំលេចឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺស្រួលប្រើ មានតម្លៃថោកសមរម្យ មានសុវត្ថិភាពល្អ និងអាចប្រើប្រាស់បានជាទូទៅដែលបានបម្រើដល់គ្រប់វិស័យ ដូចជាសុខាភិបាល ស្បៀងអាហារ ឱកាសការងារ បរិស្ថាន ឧស្សាហកម្ម វប្បធម៌និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ល។ ពិសេសក្នុងវិស័យសុខាភិបាល បរិក្ខារវេសាស្ត្រដែលបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិនដែលមានតម្លៃថោកសមរម្យត្រូវបានប្រើប្រាស់នៅប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ពិសេសក្នុងប្រទេសអាហ្វ្រិកដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ លើសពីនេះ បច្ចេកវិទ្យាតភ្ជាប់ខួរក្បាល-កុំព្យូទ័រ(Brain-Computer Interface) ដែលជាគំហើញថ្មីក្នុងវិស័យសុខាភិបាល អាចតាមដានអាការោគនិងព្យាបាលជំងឺកម្រដូចជាជំងឺ ALS (ជំងឺស្វិតសាច់ដុំដោយសារប៉ះពាល់លើសរសៃប្រសាទបញ្ជាចលនា)ជាដើម ព្រមទាំងជំងឺស្លាប់មួយចំហៀងខ្លួន និងជំងឺ Parkinson ដែលជាជំងឺប្រព័ន្ធខួរក្បាលជាដើម។
ចំណែកវិស័យសន្តិសុខស្បៀងវិញ បរិក្ខារកសិកម្មវៃឆ្លាតរបស់ចិនបានជួយប្រទេសជាច្រើនឱ្យបង្កើនទិន្នផលស្បៀង និងកាត់បន្ថយការខូចខាត ដែលរួមចំណែកសំខាន់សម្រាប់ការបន្ធូរបន្ថយភាពតានតឹងនៃបញ្ហាអត់ឃ្លាតនៅលើពិភពលោក។
តាមរយៈការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងរ៉ូបូតរូបរាងមនុស្សឆ្នាំ២០២៦ ជាឱកាសមួយសម្រាប់ធ្វើតេស្តពីគុណភាព សុវត្ថិភាព ភាពចាស់ទុំនិងភាពអាចប្រើប្រាស់បាននៃផលិតផលរ៉ូបូតរូបរាងមនុស្សរបស់ចិន និងជាឱកាសមួយសម្រាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នារវាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ចិននិងបរទេស ដើម្បីជំរុញភាពរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ យើងអាចរំពឹងទុកបានថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលប្រកបដោយសុវត្ថិភាពនិងអាចគ្រប់គ្រងបាន ប្រាកដជានឹងរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់មនុស្សជាតិនាពេលអនាគត៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង