រយៈពេល៣ថ្ងៃ គ្រោះអគ្គីភ័យកើតឡើង នៅទូទាំងប្រទេស មានចំនួន១៤លើក

ភ្នំពេញ៖ បើតាមទិន្នន័យគ្រោះអគ្គិភ័យទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិបានបញ្ជាក់ថារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ គ្រោះអគ្គិភ័យកើតឡើង នៅទូទាំងប្រទេស មានចំនួន១៤លើក បើធៀបនឹងឆ្នាំ២០២៤ មានចំនួន៣លើក។
អគ្គីភ័យកើតឡើងទាំង១៤លើកនោះ រួមមាន៖ ភ្នំពេញ ៤លើក, ព្រះវិហារ ១លើក, បន្ទាយមានជ័យ ១លើក, កំពង់ចាម ១លើក, ព្រះសីហនុ ១លើក, ស្វាយរៀង ៣លើក, ឧត្ដរមានជ័យ ១លើក, កណ្ដាល ១លើក, បាត់ដំបង ១លើក៕

