**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

វិស័យឯកជនគាំទ្ររដ្ឋាភិបាលក្នុងការរៀបចំធ្វើតេស្តទទួលស្គាល់ជំនាញពីមុន សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ

(ភ្នំពេញ)៖ វិស័យឯកជននៅកម្ពុជាបានបង្ហាញការគាំទ្រជាខ្លាំងចំពោះរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជា​សេ​នា​​ធិការ​ ក្នុងការ​ត្រៀមរៀប​ចំអនុវត្ត​កម្មវិធី​វាយ​តម្លៃ​ទទួល​ស្គាល់​ជំនាញ​ពីមុន (RPL) សម្រាប់​បងប្អូនអតីតពលករត្រ​ឡបមក​ពីប្រទេសថៃ ដើម្បី​ទទួល​ស្គាល់​​ជំនាញផ្លូវការ ទទួលបានឱកាស​ការ​ងារល្អ និងប្រាក់​ចំណូល​ខ្ពស់ជាងមុន។

លោក សាយនី យូសន នាយកគ្រប់គ្រងក្រុមហ៊ុនសាងសង់ Sayny E&C បានឱ្យដឹងថា RPL ​គឺជាកម្មវិធី​ដ៏​ល្អមួយសម្រាប់​បងប្អូន​អតីត​ពលក​រ​ត្រឡប់​មក​ពីប្រទេសថៃ​ ខណៈដែល​វិស័យ​ឯកជន​បាននឹង​កំពុងរង់ចាំទទួលដោយក្ដីរីករាយ។ លោកបន្តថា កម្មវិធីនេះ​ក៏បាន​ឆ្លើយ​តបក្តីកង្វល់​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ ជា​ពិសេស​អតីត​ពលករ​ដែល​ត្រឡប់​មក​ពីប្រទេ​សថៃ ដែលត្រូវបានទទួលស្គាល់​ជំនាញ​ផងដែរ។

លោកថ្លែងថា៖«ខ្ញុំចង់​ឱ្យក្រសួង​មាន​ការ​ចេញ​លិខិត​ថា​ឈ្មោះនេះៗ បានឆ្លងកាត់​វគ្គនេះៗ អ៊ីចង​មក​វាធូ ហើយ​ទី២ អ្នកដែល​ឆ្លង​កាត់​ចឹងៗ​ពេល​ខ្លះ គាត់ក៏​មាន​អារម្មណ៍មួយថា​ធ្វើអីគិត​ពីរឿង​សុវត្ថិភាព គិត​អីធ្វើពី​ជំនាញ​របស់​គាត់​ពិត​ប្រាកដ»។

លោក គា សារិទ្ធ ទីប្រឹក្សាផ្នែកសាងសង់ នៃក្រុម​ហ៊ុនបុរីវី​ឡាទួល​សង្កែ បាន​លើក​ឡើង​ថា កម្មវិធី​កម្មវិធី​​វាយ​តម្លៃ​ទ​ទួល​​ស្គាល់​ជំនា​ញ​ពី​មុ​ននេះ​​គឺជា​ទំនុក​​ចិត្ត​​សម្រាប់​វិស័យ​​ឯក​ជន និង​​ជាការ​បង្ក​លក្ខខណៈ​ងាយស្រួល​ក្នុងកា​រជ្រើសរើសកម្លាំងជំនាញពិតប្រាកដសម្រាប់ផលិតកម្មការងារ។

លោកថ្លែងថា៖«បើនិយាយ​ពីប្រទេស​កំពុងអភិវឌ្ឍ​ដូចប្រទេស​យើង កម្ម​វិធី​ហ្នឹងល្អ ព្រោះ​បានបែង​ចែកច្បាស់​លាស់ ប្រទេស​​អភិវឌ្ឍ​គឺដោ​យសារតែ​អ្នកជំនាញ បើជំនាញហ្នឹងខ្លាំងទាំងអស់គ្នា ប្រទេសហ្នឹងរីកចម្រើន បានន័យថា រោងចក្រចូលមក ស្អីៗជំនាញទាំងអស់ ចឹងអ្វីដែល​បងប្អូន​អតីត​ពល​​ករមកពី​ថៃដែល​ខ្ញុំគិត យើ​ងល្អវិញ ដោយ​សារអី យក​ជំនាញ​ប្រទេស​ដែលគេ​ជឿន​លឿន យកមក​អភិវឌ្ឍ​ប្រទេស​យើង»។

សូមបញ្ជាក់ថា ការគាំទ្ររបស់វិស័យឯកជន​បានធ្វើឡើងបន្ទាប់ពីកិច្ចប្រ​ជុំផ្សព្វផ្សាយស្ដីពី​«ការត្រៀម​រៀបចំ​អនុវត្ត​កម្មវិធី​វាយ​តម្លៃទ​ទួល​ស្គាល់​ជំនា​ញ​ពីមុន» ក្រោម​អធិបតី​ភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅ​សួន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេសនិងវិជ្ជាជីវៈ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ដើម្បីពិភាក្សា និងធ្វើជា​សាក្សីលើការអនុវត្តកម្មវិធី RPL ឱ្យ​មាន​ប្រសិទ្ធ​ភាព និងពង្រីកការអនុវត្តឱ្យបាន​ទូលំទូលាយ​ស្របតាម​តម្រូវ​ការ​ទីផ្សារ​ការ​ងារ និង​ទិស​ដៅ​​អភិវឌ្ឍ​​ធន​ធាន​​មនុ​ស្ស ក៏ដូច​​ជា​ដើម្បី​​ទស្ស​នា និង​​អង្កេត​​ការដាក់​​ឱ្យអនុវត្ត​​សាក​​ល្បង​​នូវ​​កម្ម​​វិធី RPL៕

អត្ថបទដែលជាប់ទាក់ទង