ឧត្តមសេនីយ៍ទោ សាត គឹមសាន ប្រជុំទទួលផែនការ ក្នុងពិធីបុណ្យរុក្ខទិវា នៅថ្ងៃទី៩ស្អែកនេះ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំលោក-លោកស្រីស្នងការរង ចូលរួមប្រជុំទទួលផែនការស្ដីពីការបង្កើតគណៈកម្មការខេត្ត និងអនុកម្មការខេត្តសម្រាប់សហការជាមួយគណៈកម្មការរបស់ក្រសួងព្រះបរមរាជវាំង និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបុណ្យរុក្ខទិវា ស្ថិតក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២២ ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។